ព័ត៌មានអន្តរជាតិ

វិស័យថាមពលរបស់អ៊ុយក្រែន ទទួលរងការខូចខាតជាង ៥៦ពាន់លានដុល្លារ ដោយសារជម្លោះជាមួយរុស្ស៊ី

AFP
" "

គៀវ៖ សាលាសេដ្ឋកិច្ចទីក្រុងគៀវ (KSE) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា វិស័យថាមពលរបស់ប្រទេសអ៊ុយក្រែន បានរងការខូចខាត និងការខាតបង់ចំនួន ៥៦,២ពាន់លានដុល្លារអាមេរិក ដោយសារតែជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

របាយការណ៍បានឲ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ការខូចខាតដោយផ្ទាល់ដល់វិស័យថាមពលរបស់អ៊ុយក្រែន មានចំនួន ១៦,១ពាន់លានដុល្លារដោយសារតែការបំផ្លិចបំផ្លាញនៃឧបករណ៍ផលិតអគ្គិសនី កន្លែងបញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន។

" "

KSE បានប៉ាន់ប្រមាណការខាតបង់ នៃវិស័យថាមពលប្រហែល ៤០,១ពាន់លានដុល្លារ ដែលភាគច្រើនកើតចេញ ពីប្រាក់ចំណូលរបស់ក្រុមហ៊ុន ថាមពលដែលបាត់បង់។

" "

យោងតាមរបាយការណ៍ ឧស្សាហកម្មថាមពលអគ្គិសនី បានរងការវាយប្រហារ ខ្លាំងបំផុតនៅក្នុងអរិភាព ដែលបណ្តាលឱ្យខូចខាត ១១,៤ពាន់លានដុល្លារ និងខាតបង់ ១៨,៣ពាន់លានដុល្លារ។

វិស័យប្រេង និងឧស្ម័ន ក៏ទទួលបានការខូចខាត យ៉ាងសន្ធឹកសន្ធាប់ផងដែរ ដែលត្រូវបានប៉ាន់ប្រមាណថា មានការខូចខាតចំនួន ៣,៣ពាន់លានដុល្លារ និងការខាតបង់ចំនួន ១៨,៤ ពាន់លានដុល្លារ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top