ព័ត៌មានអន្តរជាតិ

ប៉ូឡូញ រៀបចំផែនការយោធារយៈពេលវែង ពង្រឹងទ័ពតាមតំបន់ព្រំដែន ជាមួយនឹងរុស្ស៊ី

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧត្តមសេនីយ៍ Wieslaw Kukula ប្រធានអគ្គសេនាធិការនៃ កងទ័ពប៉ូឡូញបាននិយាយថា កងទ័ពប៉ូឡូញដែលដាក់ពង្រាយ នៅតាមព្រំដែនជាមួយប្រទេសបេឡារុស្ស នឹងត្រូវបានបំពាក់បំពាន់ឱ្យកាន់តែប្រសើរឡើង និងស្នាក់នៅរយៈពេលវែងខាងមុខនេះ។

រដ្ឋាភិបាលទីក្រុង Warsaw បានបញ្ជូនទាហានប្រចាំការរាប់ពាន់នាក់ ទៅពង្រឹងឆ្មាំព្រំដែនកាលពីរដូវក្តៅមុន ដោយលើកឡើងពីវត្តមានរបស់បុគ្គលិក Wagner Group នៅក្នុងប្រទេសបេឡារុស្ស ហើយបានចោទប្រកាន់ទីក្រុងមូស្គូ និងទីក្រុងMinskថាកំពុងរៀបចំឲ្យមានសង្គ្រាមកូនកាត់។

" "

ប្រទេសប៉ូឡូញបានអះអាងថា លំហូរជនចំណាកស្រុកមកពីទ្វីបអាហ្រ្វិក និងអាស៊ីតាមរយៈប្រទេសបេឡារុស គឺជាផ្នែកមួយនៃផែនការរបស់រុស្ស៊ី និងបេឡារុស្ស ដើម្បីធ្វើអស្ថិរភាពសហភាពអឺរ៉ុប និងរដ្ឋសមាជិកណាតូ។

" "

ជាងនេះទៅទៀត លោក Kukula បានអះអាងថា កងទ័ពនៅតាមព្រំដែនត្រូវតែមានអាវុធពេញលេញ ពីព្រោះ ស្ថានភាពអាចនឹងកើតឡើង នៅពេលដែលអាវុធនឹងត្រូវបានប្រើប្រឆាំងនឹង យើងអាចផ្ទុះឡើងហើយទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ប្រទេសប៉ូឡូញកំពុងរក្សា ការអត់ធ្មត់តានតឹងមួយ ដើម្បីកុំឱ្យប្រទេសបេឡារុស្ស ឬរុស្សីមានលេសធ្វើឱ្យមានសង្គ្រាមផ្ទុះឡើង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top