ព័ត៌មានអន្តរជាតិ

រុស្សី និងបេឡារុស្ស ចាប់ផ្តើមធ្វើសមយុទ្ធ អាវុធនុយក្លេអ៊ែ យុទ្ធសាស្ត្រ ដំណាក់កាលទី២

AFP

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំង ប្រដាប់អាវុធរុស្ស៊ី និងបេឡារុស្ស បានចាប់ផ្តើមដំណាក់ កាលទីពីរនៃសមយុទ្ធអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្រ។

ក្រសួងបានឲ្យដឹងថា “សមយុទ្ធនេះមានគោលបំណង រក្សាការត្រៀមខ្លួនរបស់បុគ្គលិក និងឧបករណ៍របស់អង្គភាព សម្រាប់ការប្រយុទ្ធនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលមិនមែនជាយុទ្ធសាស្ត្ររបស់រុស្ស៊ី និងបេឡារុស្ស ដើម្បីធានាអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋសហភាព ដោយគ្មានលក្ខខណ្ឌ”។

នៅក្នុងដំណាក់កាលដំបូងនៃសមយុទ្ធ កងកម្លាំងរុស្ស៊ីបានធ្វើកិច្ចការហ្វឹកហ្វឺន ប្រយុទ្ធដែលពាក់ព័ន្ធ នឹងប្រព័ន្ធមីស៊ីលប្រតិបត្តិការ-យុទ្ធសាស្ត្រ Iskander ជាពិសេសបំពាក់យានបាញ់បង្ហោះជាមួយនឹងគ្រាប់រំសេវ។ កងកម្លាំងអាកាសយានិករុស្ស៊ីបានធ្វើសមយុទ្ធដែលពាក់ព័ន្ធនឹងកាំជ្រួច Kinzhal hypersonic aeroballistic៕
ប្រែសម្រួល ឈូក បូរ៉ា

To Top