ព័ត៌មានអន្តរជាតិ

ចិន ថា បណ្តាប្រទេសរបស់ BRICS ត្រូវតែទប់ស្កាត់ “សង្គ្រាមត្រជាក់” ថ្មី

Afp

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា បណ្តានៃប្រទេស BRICS គួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព និងទប់ស្កាត់ការចាប់ផ្តើមនៃសង្គ្រាមត្រជាក់ថ្មីមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS នៅទីក្រុង Nizhny Novgorod របស់រុស្ស៊ីកាលពីថ្ងៃច័ន្ទ លោក Wang បាននិយាយថា ប្រទេសមហាអំណាចមួយចំនួននៅតែប្រកាន់យក “ចិត្តគំនិតនៃសង្រ្គាមត្រជាក់”។ យោងតាមអ្នកការទូត អាកប្បកិរិយានេះផ្ទុយដោយផ្ទាល់ទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាចនៃយន្តការពហុភាគី។

លោក Wang Yi បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីរក្សាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ឆ្លើយតបទៅនឹងសម្ពាធពីខាងក្រៅ និងជំរុញឱ្យមានការរីកចម្រើនជានិរន្តរភាពនៃទំនាក់ទំនងទ្វេភាគី។

ដោយពណ៌នាអំពី BRICS ជាវេទិកាដ៏សំខាន់មួយសម្រាប់ឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ លោក Wang បាននិយាយថា យន្តការ BRICS ដែលបានពង្រីកនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលត្រឹមត្រូវ និងសមហេតុផល៕ ប្រែសម្រួលៈ ណៃ តុលា

To Top