ព័ត៌មានអន្តរជាតិ

ស្លុវ៉ាគី អះអាងថា ការផ្តល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែនគឺជារឿងខុសច្បាប់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិលោក Igor Melicher បានអះអាងថា រដ្ឋាភិបាលមុនរបស់ស្លូវ៉ាគី មិនមានសិទ្ធិបរិច្ចាគយន្តហោះចម្បាំង MiG-29 សម័យសូវៀត ដល់អ៊ុយក្រែនទេ ។

នៅក្នុងខែមីនា ឆ្នាំ ២០២៣រដ្ឋាភិបាលបណ្តោះអាសន្នរបស់នាយករដ្ឋមន្ត្រី Eduard Heger បានអនុញ្ញាតឱ្យប្រគល់យន្តហោះ MiG-29 ចំនួន១៣គ្រឿងទៅកាន់ទីក្រុងគៀវ នេះបើយោងតាមទូរទស្សន៍ជាតិស្លូវ៉ាគី TASRបានបញ្ជាក់ ។

រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក Robert Fico ដែលកំពុងងើបឡើងវិញពីការប៉ុនប៉ងធ្វើឃាតដោយសកម្មជនគាំទ្រអ៊ុយក្រែនដែលគាត់បានស្តីបន្ទោសលើបរិយាកាសនយោបាយ ស្អប់ខ្ពើមនិងបានស្នើសុំឱ្យមានការពិនិត្យឡើងវិញតាមផ្លូវច្បាប់លើការដឹកជញ្ជូននេះផងដែរ។

កាលពីថ្ងៃអង្គារ លោក Melicher បានប្រកាសថាយន្តហោះចម្បាំង MiG-29 ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនដោយខុសច្បាប់ ដោយបន្ថែមថា ក្រសួងការពារជាតិកំពុង រៀបចំសកម្មភាពផ្លូវច្បាប់ឡើងវិញ។

គួរឲ្យដឹងដែរថាទីក្រុងគៀវ​បាន​នឹង​កំពុង​ដាក់​សម្ពាធ​លើ​ក្រុម​អ្នក​គាំទ្រ​លោក​ខាង​លិច​ដើម្បី​ពន្លឿន​ការ​គ្រោង​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ដែល​ផលិត​ដោយ​អាមេរិក៕ ប្រែសម្រួល៖ស៊ុនលី

To Top