សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មម្តងទៀតដើម្បីប្រឆាំងនឹងការដែលតុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួនលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិងបុគ្គលិកពាក់ព័ន្ធ ដែលទទួលការរិះគន់ជាទូទៅពីសារធារណមតិអន្តរជាតិ។ លទ្ធផលនៃការស្ទង់ មតិដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅជុំវិញពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍៩០,១ ភាគរយសម្គាល់ថា ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះគឺខុសច្បាប់ ហើយបានរិះគន់ថា អាមេរិកមិនគោរពអង្គការអន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិទាល់តែសោះ ។
ចាប់តាំងពីឆ្នាំ១៩៥០មក សហរដ្ឋអាមេរិកគឺជាប្រទេសដែលប្រើវិធានការដាក់ទណ្ឌកម្មច្រើនជាងគេនៅលើពិភពលោក។ តាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកដែលចេញផ្សាយកាលពីឆ្នាំ២០២៣បានបង្ហាញថា ប្រទេសដែលទទួលការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកមានចំនួនជាង ២០ ។
ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍៨៥,២ភាគរយសម្គាល់ថា ការដាក់ទណ្ឌកម្មដោយផ្តេសផ្តាសរបស់សហរដ្ឋអាមេរិកចំពោះប្រទេសនិងអង្គការអន្តរជាតិផ្សេងទៀត បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិនិងពហុភាគីនិយមដែលមានអង្គការសហប្រជាជាតិជាស្នូល ៕