ព័ត៌មានអន្តរជាតិ

អឺរ៉ុប យល់ព្រមផ្តល់កញ្ចប់លុយ១,៦ពាន់លានដុល្លារនៃលុយបង្កករបស់រុស្សី ទៅឲ្យអ៊ុយក្រែន

Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអ៊ឺរ៉ុបបានយល់ព្រមបញ្ចេញប្រាក់ចំណេញពី ទ្រព្យសកម្មដែលជាប់គាំងរបស់រុស្ស៊ី និងប្រើប្រាស់វាដើម្បីគាំទ្រទីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ នេះបើយោងតាមការអះអាងដោយប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃអង្គារ។

ប្លុកនេះបានយល់ព្រមលើកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន ដែលរួមមានកញ្ចប់លុយ១,៩ពាន់លានអឺរ៉ូឬត្រូវជា២ពាន់លានដុល្លារ ពីរោងចក្រអ៊ុយក្រែនរបស់សហភាពអឺរ៉ុប ក៏ដូចជា ១,៥ពាន់លានអឺរ៉ូឬត្រូវជា១,៦ពាន់លានដុល្លារនៅក្នុងប្រាក់ចំណេញដែលបង្កើតចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំង។

មូលនិធិនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បែង​ចែក​នៅ​ដំណាច់​ខែ​កក្កដា ដែលលោកស្រី von der Leyen បាន​ប្រកាស​ក្នុង​អំឡុង​ពេល​ដែល​គេ​ហៅ​ថា​សន្និសិទ​ការ​ងើប​ឡើង​វិញ​អ៊ុយក្រែន​នៅ​ក្រុង​ប៊ែរឡាំង។

ប្រហែលជា១,៥ពាន់លានអឺរ៉ូពីប្រាក់ចំណេញនឹងអាចរកបាននៅក្នុងខែកក្កដានេះដែល៩០ភាគរយ នៃមូលនិធិទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់វិស័យការពារ ១០ភាគរយសម្រាប់ការកសាងឡើងវិញនៅអ៊ុយក្រែន។
គួរឲ្យដឹងដែរថានៅចុងសប្តាហ៍នេះនៅឯកិច្ចប្រជុំកំពូល G7 ក៏នឹងពិភាក្សាបន្ថែមទៀតពីរបៀបដែលអ៊ុយក្រែនអាចទទួលបានអត្ថប្រយោជន៍កាន់តែលឿនពីប្រាក់ចំណូលនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានរារាំងទាំងនោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top