បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាជាច្រើននាក់មកពីគណបក្សប្រឆាំងអាល្លឺម៉ង់ពីរ គឺជម្រើសស្តាំនិយមសម្រាប់ប្រទេសអាល្លឺម៉ង់ (AfD) និងសម្ព័ន្ធប្រជានិយមឆ្វេងនិយមថ្មី Sahra Wagenknecht Alliance (BSW) បានបដិសេធមិនចូលរួមសុន្ទរកថារបស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នៅក្នុងកិច្ចប្រជុំសភាអាល្លឺម៉ង់កាលពីថ្មីៗនេះ ។
លោកZelenskyបានថ្លែងសុន្ទរកថាលើកទីពីររបស់គាត់ទៅកាន់សភាអាល្លឺម៉ង់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងទីក្រុងគៀវ និងទីក្រុងម៉ូស្គូកាលពីថ្ងៃអង្គារហើយដែលវាក៏ជាលើកដំបូងដែលគាត់បាននិយាយទៅកាន់សភាដោយផ្ទាល់ជាជាងតាមរយៈតំណភ្ជាប់វីដេអូ។
មេដឹកនាំអ៊ុយក្រែនបានថ្លែងអំណរគុណដល់ទីក្រុងប៊ែរឡាំងសម្រាប់ការគាំទ្ររបស់ខ្លួន ហើយបានអំពាវនាវឱ្យប្រទេសនេះធ្វើឱ្យប្រាកដថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាញ់សង្រ្គាមនេះឲ្យបានដោយ លោកបានទទូចថា លទ្ធផលនៃជម្លោះមិនគួរទុកឲ្យមានការសង្ស័យអំពីថាតើអ្នកណានឹងបានទទួលជ័យជំនះនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះត្រូវបានធ្វើពហិការដោយសមាជិកសភា BSW ទាំងអស់ និងសមាជិកសភា AfD ភាគច្រើន។ សមាជិកគណបក្សស្តាំនិយមបួននាក់បានចូលរួមសុន្ទរកថារបស់លោក Zelensky ដោយហៅវាថា ការគួរសមជាមូលដ្ឋានប៉ុណ្ណោះខណៈដែលមេដឹកនាំនៃ AfD នៅក្នុងសភាបានរិះគន់មេដឹកនាំអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរមុនពេលសម័យប្រជុំ។
គួរឲ្យដឹងដែរថាសមាជិកសភាភាគច្រើនដែលមិនបានចូលរួមបានចោទប្រកាន់លោក Zelensky ថាបានដើរខុសគោលនយោបាយហើយវានឹងបានត្រឹមបង្កឲ្យអ៊ុយក្រែនទៅជាកន្លែងបង្ហូរឈាមទៀតប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី