បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានថ្កោលទោសការតវ៉ាដែលគាំទ្រប៉ាឡេស្ទីនដែលបានធ្វើឡើងនៅខាងក្រៅការតាំងពិពណ៌នៅទីក្រុងញូវយ៉កដើម្បីរំលឹកដល់ការស្លាប់របស់ជនជាតិអ៊ីស្រាអែលថ្ងៃទី៧ខែតុលា ដោយសារការវាយប្រហារដោយក្រុមហាម៉ាស។
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Manhattan កាលពីល្ងាចថ្ងៃចន្ទ ហើយបានដើរដង្ហែទៅកាន់កន្លែងតាំងពិព័រណ៌ Nova Festival ដោយកាន់ទង់ជាតិប៉ាឡេស្ទីន និងបដារបស់ក្រុមហាម៉ាស និងហេសបូឡាផង។
ពិព័រណ៍ Nova Festival ត្រូវបានបង្កើតឡើងនៅ Lower Manhattan ក្បែរអគារផ្សារហ៊ុនញូវយ៉ក។ វាជាការរំលឹកដល់មនុស្ស៣៦៤នាក់ដែលត្រូវបានគេសម្លាប់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ក្នុងអំឡុងពេលនៃការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហាម៉ាសលើអ៊ីស្រាអែល។
វីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីបាតុករគាំទ្រប៉ាឡេស្ទីននៅខាងក្រៅទីកន្លែងដែលស្រែកថា អ៊ីស្រាអែល ទៅឋាននរកចុះនិង Long live the intifada ដែលជាពាក្យអារ៉ាប់សម្រាប់ការបះបោរដែលជាលទ្ធផលមនុស្សម្នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការតវ៉ានេះបើយោងតាមនាយកដ្ឋានប៉ូលិសក្រុងញូវយ៉ក៕ ប្រែសម្រួល៖ស៊ុនលី