ហ្គាហ្សា៖ ប្រភពមួយបានឲ្យដឹងថា ក្រុមហាម៉ាស់កាលពីថ្ងៃពុធ បានបដិសេធការអះអាងដែលថា ខ្លួនបានស្នើគំនិតថ្មី សម្រាប់សំណើបទឈប់បាញ់ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពស្និទ្ធនឹងក្រុមហាម៉ាស់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថា “អ្វីទាំងអស់ ដែលយើងបានធ្វើ គឺការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះអ្វីដែលត្រូវបានបង្ហាញនៅថ្ងៃទី០៥ ខែឧសភា ដោយអ្នកសម្របសម្រួល ហើយយើងមិនបានពិភាក្សាអំពីគំនិត ឬសំណើថ្មីណាមួយឡើយ”។
ប្រភពបានអះអាងថា សំណើនេះរួមបញ្ចូលឃ្លាដែល អនុញ្ញាតឱ្យអ៊ីស្រាអែលបន្ត សង្គ្រាមក្រោយដំណាក់កាលទីពីរ ប្រសិនបើការចរចាមិនបានលទ្ធផលវិជ្ជមាន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបានឲ្យដឹងទៀតថា “យើងបានស្នើសុំការធានា ជាលក្ខណៈអន្តរជាតិជាផ្លូវការ ដើម្បីរារាំងអ៊ីស្រាអែលពីការបន្តសង្រ្គាម និងដើម្បីប្តេជ្ញាចំពោះលក្ខខណ្ឌ នៃដំណាក់កាលនៃកិច្ចព្រមព្រៀង” ។
ប្រភពបានកត់សម្គាល់ថា ចលនាស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប ការវិលត្រឡប់នៃជនភៀសខ្លួន ទៅកាន់ផ្ទះរបស់ពួកគេ ការកសាងតំបន់ហ្គាហ្សាឡើងវិញ និងការបញ្ចប់ការបិទផ្លូវ។
នេះជាការឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ដែលបានលើកឡើងថា ក្រុមហាម៉ាសបានស្នើឲ្យ មានការផ្លាស់ប្តូរជាច្រើនចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ខ្មាំង ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
