បរទេស៖ មន្រ្តីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថាមេដឹកនាំនៃក្រុមប្រទេសទាំង៧ គឺ “ជិតទទួលបានលទ្ធផលល្អ” អំពីរបៀបជួយដល់អ៊ុយក្រែន ជាផ្នែកហិរញ្ញវត្ថុ និងមានភាពរួបរួមជាងពេលណាទាំងអស់លើបញ្ហាសកលសំខាន់ៗ រួមទាំងភាពលើសចំណុះនៃឧស្សាហកម្មរបស់ប្រទេសចិន។
មុនពេលកិច្ចប្រជុំកំពូល G7 នៅឆ្នាំនេះនៅភាគខាងត្បូងប្រទេសអ៊ីតាលី ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងចូលរួមនៅក្នុងអាណត្តិដំបូងរបស់លោក ទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានថា មានវឌ្ឍនភាពល្អណាស់ ក្នុងការឈានដល់កិច្ចព្រមព្រៀងប្រើប្រាស់ប្រាក់ ដែលបានពីការបង្កកទ្រព្យសម្បត្តិអធិបតេយ្យ
ភាពរបស់រុស្ស៊ី ដើម្បីជួយការពារអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។
លោកបានលើកឡើងថា “យើងមើលឃើញថាប្រាក់ចំណូលពីទ្រព្យសម្បត្តិទាំងនេះ គឺជាប្រភពធនធានដ៏មានតម្លៃសម្រាប់អ៊ុយក្រែន នៅពេលនេះ នៅពេលដែលរុស្ស៊ីបន្តធ្វើបាបប្រទេសនេះ មិនត្រឹមតែតាមរយៈសកម្មភាពយោធានៅចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការប៉ុនប៉ងបំផ្លាញបណ្តាញថាមពល និងថាមពលសេដ្ឋកិច្ចរបស់ខ្លួន “។
ជំនួយការសន្តិសុខជាតិរបស់សេតវិមានបានគូសបញ្ជាក់ថា មេដឹកនាំ G7 បានប្រកាន់យកនូវរណសិរ្សរួបរួមមួយក្នុងការដោះស្រាយវិបត្តិភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក។
លោកបានបន្ដថា បញ្ហាប្រឈមរួមមាន ភាពលើសចំណុះឧស្សាហកម្មរបស់ប្រទេសចិន និងបានស្វាគមន៍ការប្រកាសរបស់សហភាពអឺរ៉ុបកាលពីថ្ងៃពុធថា ខ្លួននឹងដាក់ពន្ធបន្ថែមរហូតដល់ ៣៨,១ ភាគរយលើរថយន្តអគ្គិសនី ដែលនាំចូលពីប្រទេសមហាអំណាចអាស៊ី៕ប្រែសម្រួល ឈូក បូរ៉ា