ព័ត៌មានអន្តរជាតិ

ប៉ូលិសអាហ្វហ្គានីស្ថាន ដុតបំផ្លាញចំការអាភៀនអស់ជាង ១.៤០០អា

Xinhua

អាហ្វហ្គានីស្ថាន៖ មន្ត្រីក្នុងស្រុក១រូប បានឲ្យដឹងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ប៉ូលិសបង្ក្រាបគ្រឿង របស់ប្រទេសអាហ្វហ្គានីស្ថាន បានបំផ្លាញចំការអាភៀនចំនួន ១.៤១៩អានៃផ្ទៃដីខេត្ត Badakhshan ភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន ។

លោក Ihsanullah Kamga អ្នកនាំពាក្យមកពីអង្គភាពប៉ូលិសបានឲ្យដឹងថា នៅក្នុងពេលប្រតិបត្តិការលើផ្ទៃដី ១.៤១៩អា នៃចំការអាភៀនត្រូវបានបំផ្លាញនៅក្នុងស្រុក Argo និងស្រុក Kishim ខេត្តខាងលើ ។ ដោយបានបន្ថែមថា ប៉ូលិសមិនបានអនុញ្ញាតឲ្យនរណាម្នាក់ ប្រមូលផលដំណាំខុសច្បាប់ឡើយ ។

ក្នុងរយៈពេល៣ខែមកនេះ ប៉ូលិសបានបំផ្លាញចំការអាភៀនអស់ចំនួន ៣០.០០០អា នៅក្នុងខេត្ត Badakhshan។
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានហាមប្រាមមិនឲ្យធ្វើការ ប្រមូលផលអាភៀនជាដាច់ខាត ការធ្វើការកែច្នៃគ្រឿងញៀន និងការជួញដូរគ្រឿងញៀនដោយលុបបំបាត់ ការរីករាលដាលអាភៀននៅក្នុងប្រទេសនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top