ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បាញ់ផ្លោងទៅលើតំបន់ Belgorod របស់ប្រទេសរុស្ស៊ី បណ្តាលឲ្យស្លាប់៤នាក់ និងបង្ករបួសជាច្រើននាក់

AFP

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ថា ការបាញ់ផ្លោងរបស់ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សអស់ ចំនួន៤នាក់ និង៧នាក់ទៀត បានរងរបួស នៅក្នុងទីក្រុង Shebekino ដែលជាទីក្រុងមួយស្ថិតក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ។

លោក Vyacheslav Gladkov អភិបាលក្រុង Belgorod បានលើកឡើងថា ការបាញ់ផ្លោងនេះបាននាំឱ្យមានការដួលរលំនៃច្រកចូលអគារលំនៅដ្ឋាន៥ជាន់ និងធ្វើឱ្យខូចខាតផ្ទះល្វែងប្រហែល២០ល្វែង ។

ក្រុមអ្នកជួយសង្គ្រោះ មកពីក្រសួងស្ថានការណ៍ គ្រាអាសន្នរបស់ប្រទេសរុស្ស៊ី កំពុងធ្វើការដើម្បីយកកម្ទេចកម្ទីនៅកន្លែងនោះ ។ តាមការផ្តល់ជាព័ត៌មានថ្មី នាពេលចុងក្រោយនេះ គេបានរកឃើញសាកសពចំនួន៤នាក់ចេញពីគំនរបាក់បែកទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top