បាងកក៖ កាលពីថ្ងៃសុក្រ លោក Sermsak Pongpanich រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង កីឡា ប្រទេសថៃឡង់ដ៏ មានបំណងទាក់ទាញភ្ញៀវទេសចរ បរទេសចំនួន២១,៧លាននាក់ក្នុងអំឡុង ខែមិថុនារហូតដល់ខែធ្នូ ក្រោយពីទទួលបានជាង ១៥លាននាក់ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ចបន្ថែមទៀត ។
កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលថៃ បានបង្កើនគោលដៅទេសចរណ៍ ចូលឆ្នាំ២០២៤នេះរបស់ខ្លួនដល់ទៅ៣៦,៧លាននាក់ ដែលខ្ពស់ជាងការរំពឹងទុក មុន១លាននាក់ ដើម្បីជួយជំរុញកំណើនផលិតផល ក្នុងស្រុកសរុប ហៅកាត់ថា (GDP) របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះឲ្យដល់៣ភាគរយ រួមជាមួយនឹងការបង្កើនល្បឿន នៃការចំណាយរបស់រដ្ឋាភិបាល និង ការវិនិយោគសាធារណៈ ។
ជាមួយនឹងគោលនយោបាយបន្ទាន់ ដើម្បីបង្កើនសក្តានុពលនៃខេត្តទេសចរណ៍បន្ទាប់បន្សំ និងលើកកម្ពស់គោលដៅទេសចរណ៍ពេញ១ឆ្នាំ ព្រះរាជាណាចក្រមួយនេះកំពុងខិតខំសម្រេច បាននូវគោលដៅទទួលបានទេសចរណ៍ចំនួន៣,៥ពាន់ពាន់លានបាត ប្រហែល៩៥,៤២ពាន់លានដុល្លារ សហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ សូម្បីតែក្នុងរដូវទាប គឺចាប់ពីខែមិថុនា
លោក Sermsak បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយថា នៅក្នុងខែកញ្ញា នៅពេលនោះចំនួនអ្នកទស្សនាធ្លាក់ចុះជាធម្មតា ។
យោងតាមទិន្នន័យរបស់ក្រសួងខាងលើ ភ្ញៀវទេសចរបរទេសជាង១៥,៥៤លាននាក់បានមកដល់ប្រទេសថៃឡង់ដ៏ គិតត្រឹមសប្តាហ៍មុន ដែលតំណាងឱ្យការកើនឡើង៣៧ភាគរយពី១ឆ្នាំទៅ១ឆ្នាំ ។
ភ្ញៀវជនជាតិចិន បង្កើតបានទីផ្សារប្រភពធំជាងគេ ដោយមានអ្នកមកដល់ជាង៣លាននាក់ បន្ទាប់មកមានប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា