BURGENSTOCK៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកសង្ឃឹមថា នឹងស្វែងរកផ្លូវទៅកាន់ “សន្តិភាព” ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ខណៈដែលកិច្ចប្រជុំកំពូលអន្តរជាតិលើកដំបូងស្តីពីមាគ៌ាដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានបើកកាលពីថ្ងៃសៅរ៍ ។
មេដឹកនាំពិភពលោកជាង៥០ប្រទេស នឹងត្រូវចូលរួមជាមួយលោក Zelenskyy នៅរមណីយដ្ឋាន Burgenstock ក្នុងប្រទេសស្វីស សម្រាប់កិច្ចប្រជុំកំពូលសន្តិភាព រយៈពេល២ថ្ងៃ ទោះបីជាក្រុងម៉ូស្គូបានបដិសេធព្រឹត្តិការណ៍នេះក៏ដោយ វាមានមហិច្ឆតាតិចតួចប៉ុណ្ណោះ ក្នុងការដាក់មូលដ្ឋានគ្រឹះសម្រាប់ការបញ្ចប់ជម្លោះ ឥឡូវនេះជាលើកទី៣របស់ខ្លួន ។
លោក Zelenskyy បានថ្លែងនៅពេលព្រឹត្តិការណ៍នេះបានចាប់ផ្តើមដោយអំពាវនាវឱ្យមាន “សន្តិភាពយុត្តិធម៌” ថា “ខ្ញុំជឿថា យើងនឹងធ្វើជាសាក្សីអំពីប្រវត្តិសាស្ត្រដែលត្រូវបានធ្វើឡើងនៅទីនេះក្នុងកិច្ចប្រជុំកំពូល” ។
លោកបានឲ្យដឹងថា “អ្វីគ្រប់យ៉ាងដែលនឹងត្រូវព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃនេះ នឹងជាផ្នែកនៃដំណើរការបង្កើតសន្តិភាពផងដែរ” ។
លោកបានបញ្ជាក់ថា “យើងបានទទួលជោគជ័យក្នុងការនាំយកមកពិភពលោកមកវិញនូវគំនិតដែលថាកិច្ចខិតខំប្រឹងប្រែងរួមគ្នាអាចបញ្ឈប់សង្គ្រាម និងបង្កើតសន្តិភាពដ៏ត្រឹមត្រូវមួយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា