ព័ត៌មានអន្តរជាតិ

ឆ្មាំព្រំដែនអ៊ុយក្រែន ចាប់ផ្តើមប្រើប្រាស់អាវុធលើពលរដ្ឋអ៊ុយក្រែន ជាមនុស្ស ប្រុសដែលព្យាយាមភៀសខ្លួនចេញពីប្រទេស

រូបភាពពី៖​ RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារព្រំដែននៃប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា ឆ្មាំព្រំដែនអ៊ុយក្រែនបានងាកទៅប្រើអាវុធរបស់ពួកគេដើម្បីបញ្ឈប់ប្រជាជនពីការភៀសខ្លួនចេញពីប្រទេស។

សេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើ Facebook បាននិយាយថា ការល្បាតនៅក្នុងតំបន់ Transcarpathia ភាគខាងលិចនៃប្រទេសអ៊ុយក្រែនត្រូវបាញ់ព្រមានជាច្រើនដង ខណៈពេលដែលកំពុងដេញតាមក្រុមដែលប៉ុនប៉ងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសហុងគ្រី។

ប្រភពដដែលបាននិយាយទៀតថា ឆ្មាំព្រំដែនបានឃុំខ្លួនមនុស្សសរុបចំនួន៩ នាក់ដែលភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនតាមរយៈ Transcarpathia ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះហើយក្រុមទី១រួមទាំងអ្នកស្រុកគៀវបីនាក់បានព្យាយាមឆ្លងកាត់ព្រំដែននៅពេលយប់ដោយប្រើផែនទីតាមអ៊ីនធឺណិត។

ក្រុមទី១ត្រូវបានបន្តបន្ទាប់តាមដោយក្រុមមួយទៀតដែលមានអ្នកស្រុក Transcarpathia បួននាក់ផងហើយ អាជ្ញាធរ​បាន​និយាយ​ថា បុរស​ទាំង​នោះ​បាន​ទាក់​ទង​នឹង​អ្នក​ជួញ​ដូរ ហើយ​បាន​បង់​ប្រាក់​ម្នាក់ៗ ៥៥០០ ដុល្លារ​សម្រាប់​ការ​ឆ្លង​កាត់​ព្រំដែន​ដោយ​សុវត្ថិភាព៕ ប្រែសម្រួល៖ស៊ុនលី

To Top