ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ផ្តើមទិញហ្គាស ជាលើកដំបូង ពីសហរដ្ឋអាមេរិក

RT News
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុមហ៊ុនថាមពលឯកជន ដ៏ធំបំផុតរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទូលំទូលាយជាមួយក្រុមហ៊ុន អាមេរិកដើម្បីចែកចាយ ឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់អ៊ុយក្រែន និងអឺរ៉ុបខាងកើត។

កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់ដំបូង គេក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ supercooled ដល់អ៊ុយក្រែន ខណៈដែលទីក្រុងគៀវ ដើម្បីស្វែងរកការជំរុញសន្តិសុខថាមពលរបស់ខ្លួន និងកាត់បន្ថយការគ្រប់គ្រង ថាមពលរបស់រុស្ស៊ីនៅក្នុងតំបន់។

" "

ក្រុមហ៊ុនបុត្រសម្ព័ន្ធពាណិជ្ជកម្មរបស់ DTEK Group D.Trading ត្រូវបានគេរំពឹងថានឹងទិញទំនិញពីរោងចក្រ LNG ដែលមានមូលដ្ឋាននៅរដ្ឋ Louisiana ដែលដំណើរការដោយក្រុមហ៊ុន នាំចេញថាមពលអាមេរិក Venture Global នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុនអ៊ុយក្រែន។

" "

កាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុនអ៊ុយក្រែននឹងចាប់ផ្តើមការនាំចូលនៅចុងឆ្នាំនេះ ហើយបន្តទិញប្រេងឥន្ធនៈរហូតដល់ឆ្នាំ២០២៦ ។ លើសពីនេះ ក្រុមហ៊ុន D.Trading នឹងទិញ LNG រហូតដល់ពីរលានតោនក្នុងមួយឆ្នាំសម្រាប់រយៈពេល២០ឆ្នាំពីរោងចក្រ Venture Global មួយផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top