ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រាប់ពីចំនួនទាហានរុស្ស៊ី រាប់សែននាក់ ដែលកំពុង ចូលរួមជម្លោះជាមួយអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃសុក្រថា ទាហានរុស្ស៊ីប្រហែល ៧០០.០០០នាក់កំពុងចូលរួមក្នុងជម្លោះ ដែលកំពុងបន្តរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ ចំនួននេះបានកើនឡើងជិត ១០០.០០០ នាក់ចាប់តាំងពីការប៉ាន់ ប្រមាណពីមុនរបស់លោកនៅក្នុងខែធ្នូ ឆ្នាំ ២០២៣ នៅពេលដែលលោក បានដាក់ចំនួនសរុប នៃអ្នកដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង យោធានៅប្រហែល ៦១៧.០០០នាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី បានផ្តល់ការប៉ាន់ ស្មានក្នុងអំឡុង ពេលជួបជាមួយអតីតយុទ្ធជនប្រតិបត្តិការយោធាពិសេស ដែលត្រូវបានចុះឈ្មោះ ក្នុងកម្មវិធីអប់រំពិសេសដែលគាំទ្រដោយរដ្ឋដែលមានគោលបំណងបណ្តុះបណ្តាលមន្ត្រីសាធារណៈ។ លោកពូទីនបាននិយាយ ទៅកាន់អតីតយុទ្ធជនទាំងនោះថា “យើងស្រឡាញ់អ្នកទាំងអស់គ្នា ហើយចាត់ទុកអ្នកថា ជាផ្នែកមួយនៃគ្រួសារ” ។

កាលពីដើមខែមេសា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ពលរដ្ឋរុស្ស៊ីជាង ១០០.០០០ នាក់បានចុះឈ្មោះ ដោយស្ម័គ្រចិត្តសម្រាប់ បម្រើយោធាចាប់តាំងពីដើមឆ្នាំ ។ ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា យោធារុស្ស៊ីរីករាយនឹងលំហូរជាបន្តបន្ទាប់ នៃអ្នកជ្រើសរើសថ្មីដែលមានឆន្ទៈ ចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ។

ទីក្រុងមូស្គូក៏បានច្រានចោលការអះអាង របស់ទីក្រុងគៀវ និងប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច មួយចំនួនអំពីរលក នៃការចល័តតាមការគ្រោងទុក។ កាលពីខែមេសា លោក Vladimir Zelensky ប្រធានាធិបតីរបស់ អ៊ុយក្រែន បាននិយាយថា រុស្ស៊ីគ្រោងនឹងប្រមូលកងទ័ពបន្ថែម ៣០០.០០០ នាក់ ឱ្យបានមុនថ្ងៃទី ១ ខែមិថុនា។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលការអះអាងនេះថា “មិនពិត”៕
ប្រែសម្រួលៈ ណៃ តុលា

To Top