ការសិក្សាស្រាវជ្រាវ បច្ចេកទេស ឈានមុខដូចជា ព័ត៌មាន Quantum Blockchain និងសេវាកម្ម ៦G ជាដើមឈរ នៅលំដាប់ នាំមុខលើទូទាំងពិភពលោក មុខរបរសំខាន់ៗ ដូចជាសេវាកម្ម៥G កំពង់ផែនិងភ្នំអណ្តូងរ៉ែ ជាដើមធ្វើបរិវត្តកម្ម ឌីជីថល ហើយរោងចក្រគំរូខាងផលិតកម្មវៃឆ្លាតថ្នាក់ជាតិជាង៤រយ ត្រូវពូនជ្រំដោយជោគជ័យ។ល។ ការច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាឌីជីថលនិងការ ធ្វើបរិវត្តកម្មឌីជីថលរបស់ចិន កំពុងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចប្រកប ដោយគុណភាពខ្ពស់ ។
ឈានចូលខែមិថុនា ប្រទេសចិនទទួលបានសមិទ្ធផលថ្មី ឬការវិវឌ្ឍថ្មីគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់លើវិស័យជាច្រើន ដូចជាផ្លូវដែក ផ្លូវថ្នល់ ការកសាងបណ្តាញទឹក ការកសាងផ្លូវដែកល្បឿនលឿន ច្រកព្រំដែនអាកាសចរណ៍និង “ការដឹកជញ្ជូនតាមនាវាចរណ៍នៃផ្លូវសូត្រ”ជាដើម កត្តាវិជ្ជមានដែលជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ និងទៅរកភាពល្អប្រសើរ នៃមុខរបរនានាកំពុងសន្សែសន្សំជាបន្តបន្ទាប់ ។
ពេលថ្មីៗកន្លងទៅនេះ ខុទ្ទកាល័យ នៃក្រសួងហិរញ្ញវត្ថុនិង ខុទ្ទកាល័យ នៃក្រសួងឧស្សាហកម្មនិង ព័ត៌មានវិទ្យា របស់ចិនបានចេញ ផ្សាយសេចក្តីជូនដំណឹង អំពីការធ្វើការងារសាកល្បង នៃក្រុងធ្វើបរិវត្តកម្មឌីជីថល នៃសហគ្រាសធុនតូចនិងមធ្យមឆ្នាំ២០២៤ឱ្យបានល្អ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនតូចនិងមធ្យម ។
បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថល ត្រូវប្រើប្រាស់ក្នុងដំណើរទាំងមូលនៃឧស្សាហកម្មកម្មន្តសាល ដែលផ្តល់កម្លាំងចលករ ដ៏សំខាន់ដល់ការជំរុញការធ្វើឧ ស្សាហូបនីយកម្មបែបថ្មី ។ ប្រទេសចិន បានកសាងរួច នូវរោងជាងឌីជីថលនិង រោងចក្រវៃឆ្លាតជិត១ម៉ឺនកន្លែង កម្មវិធីបណ្តាញអ៊ីនធើណេតសេវាកម្ម៥G+ ឧស្សាហកម្មមានចំនួនលើសពី១ម៉ឺន ហើយសេវាកម្ម ៥G ក៏ត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងវិស័យត្រួតពិនិត្យគុណភាព នៃឧស្សាហកម្មកម្មន្តសាល និងផលិតកម្មនៃអាជីវកម្មរ៉ែជាដើម ។
ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិង ការប្រើប្រាស់យ៉ាង ទូលំទូលាយនៃបច្ចេកវិទ្យា ព័ត៌មានជំនាន់ថ្មីដូចជា សេវាកម្ម៥G ទិន្នន័យធំ cloud computing និងបញ្ញាសិប្បនិម្មិត ជាដើមកំពុងកែសម្រួលខ្សែសង្វាក់ឧស្សាហកម្មសកល ខ្សែសង្វាក់តម្លៃនិងខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្មវៃឆ្លាត ផលិតកម្មបៃតងនិងផលិតកម្ម បែបសេវាកម្មជាដើម កំពុងក្លាយជាវិធីផលិតបែបថ្មី ។
បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលបានជ្រាបចូលក្នុងវិស័យនានានៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាសន្សឹមៗ ដែលនាំមកនូវឥទ្ធិពលនិងកំណែទម្រង់យ៉ាងស៊ីជម្រៅដល់ផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន ។ ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាឌីជីថលអាចសម្រេចបាន នូវការដាំដុះវៃឆ្លាត ការវាស់ស្ទង់ និងគូរប្លង់ដោយ យន្តហោះគ្មានមនុស្ស បើកនិងដាក់ជីដោយ ចំគោលដៅជាដើម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃផលិតកម្មកសិកម្ម ។ ក្នុងវិស័យគមនាគមន៍ បច្ចេកវិទ្យា ឌីជីថលអាចជួយសម្រេចបាននូវភាពស៊ីសង្វាក់គ្នារវាងមនុស្ស រថយន្ត ផ្លូវថ្នល់និងបណ្តាញ ដោយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ភាព ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជន ។ ក្នុងវិស័យអប់រំ បច្ចេកវិទ្យាឌីជីថល អាចផ្តល់វិធីបង្រៀននិងដកបទពិសោធន៍រៀនសូត្រប្រកប ដោយប្រសិទ្ធភាពកាន់តែខ្ពស់ និងកាន់តែរស់រវើក ដើម្បីសម្រេចបាននូវការបង្រៀនពីចម្ងាយនិងចែករំលែកធនធានអនឡាញ ។ ក្នុងវិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថលអាច លើកកម្ពស់ ប្រសិទ្ធភាពនិងភាពត្រឹមត្រូវនៃសេវាសុខាភិបាល ដើម្បីជួយស្ថាប័នសុខាភិបាល សម្រេចបាននូវការចែករំលែកព័ត៌មាននិងការ តភ្ជាប់ទិន្នន័យ ក៏ដូចជាលើកកម្ពស់គុណភាព ព្យាបាលជំងឺនិង កម្រិតពេញចិត្តរបស់អ្នកជំងឺផងដែរ ។ ក្នុងមុខរបរនានា និងគ្រួសារនីមួយៗ បច្ចេកវិទ្យាឌីជីថលបានជំរុញ ការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មនិង កែលម្អគុណភាពសេវាកម្ម ដើម្បីបំពេញបំណងប្រាថ្នា របស់ប្រជាជន ចំពោះជីវភាពរស់នៅដ៏ល្អបវរ ។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានលើកឡើងថា សេដ្ឋកិច្ចឌីជីថលជាទិសដៅ អភិវឌ្ឍន៍នាពេលអនាគតរបស់ពិភពលោកទាំងមូល គួរតែខិតខំប្រឹងប្រែងពេញ ទំហឹងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ពន្លឿនការជំរុញឧស្សាហូប នីយកម្មឌីជីថលនិងឌីជីថលូបនីយកម្មឧស្សាហកម្ម ក៏ដូចជាជំរុញសេដ្ឋកិច្ចឌីជីថលឱ្យរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅជាមួយ តួអង្គសេដ្ឋកិច្ចពិត ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់សេដ្ឋកិច្ចចិនបានបណ្តាល ឱ្យសហគមន៍អន្តរជាតិ ផ្តោតការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ។ ឥស្សរជនវិភាគ អន្តរជាតិ ជាច្រើនបានយល់ឃើញថា ការច្នៃប្រឌិតថ្មីផ្នែក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកត្តាសំខាន់បំផុត ដែលបណ្តាលឱ្យសេដ្ឋកិច្ចចិនរក្សានិន្នាការល្អប្រសើរក្នុងរយៈពេលយូរ ។វេបសាយនៃទីភ្នាក់ងារ សារព័ត៌មាន Nikkei របស់ជប៉ុនធ្លាប់ចុះផ្សាយបទអត្ថាធិប្បាយ ដើម្បីពិភាក្សាអំពីសមិទ្ធផល និងឥទ្ធិពលដែលការច្នៃប្រឌិតថ្មី ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទទួល បានក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិន ។ បទអត្ថាធិប្បាយបានលើកឡើងថា ទ្រង់ទ្រាយច្នៃប្រឌិតថ្មី ដ៏ធំសម្បើម របស់ចិនបានលើស ពីប្រទេសអាស៊ីផ្សេងទៀត ប្រសិនបើនិន្នាការនេះបន្តទៅទៀត នោះ នឹងពង្រឹងឋានៈជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនៅអាស៊ី របស់ចិនថែមមួយកម្រិតទៀត ។
ការច្នៃប្រឌិតថ្មីផ្នែក វិទ្យាសាស្ត្រនិង បច្ចេកវិទ្យារបស់ចិនមិន ត្រឹមតែផ្តល់កម្លាំង ចលករជាបន្តបន្ទាប់ ដ ល់កំណើនសេដ្ឋកិច្ច របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវ ឱកាសដល់ការ អភិវឌ្ឍរបស់ប្រទេស នានាលើពិភពលោកផងដែរ ។ គិតមកទល់ឆ្នាំ២០២៣ ប្រទេសចិន បានបង្កើតទំនាក់ទំនង សហប្រតិបត្តិការផ្នែក វិទ្យាសាស្ត្រនិងបច្ចេក វិទ្យាជាមួយប្រទេសនិងតំបន់ជាង១៦០ ដែលបានបង្កើតជានិម្មាបនកម្មថ្មីបើកទូលាយដោយគ្រប់ជ្រុងជ្រោយ ច្រើនស្រទាប់លំដាប់ថ្នាក់និងវិស័យដ៏ទូលំទូលាយ ។ ដូចប្រសាសន៍របស់លោក Prem Ramburuth បញ្ញវន្តអូស្ត្រាលីដែល បានលើកឡើងថា ចិនបានដើរតួនាទីកាន់តែសំខាន់ក្នុងនិម្មាបនកម្មច្នៃប្រឌិតថ្មីសកល ដែលបានក្លាយជាអ្នក ចូលរួមដ៏សំខាន់ នៃ ការច្នៃប្រឌិតថ្មីឈានមុខលើឆា អន្តរជាតិនិងជាអ្នករួមចំណែក ដ៏សំខាន់ក្នុងការឆ្លើយតបនឹង បញ្ហាប្រឈមសកល ៕