ព័ត៌មានអន្តរជាតិ

ដើមជ្រៃ២ដើម បង្ហាញពីការបន្តវេន ដើមឈើជ្រៃ មានភាពរឹងមាំដ៏អស្ចារ្យ

មិនថា ដីមានគុណភាពអន់ យ៉ាងណា ឬសូម្បីតែពោរពេញ ដោយថ្មនិងនៅលើភ្នំថ្ម ដេីមជ្រៃក៏អាចទម្លុះដី ហើយលូតលាស់ល្អដែរ ។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០០ លោកXi Zhongxun ដែលមានអាយុ ៨៧ឆ្នាំ និងក្រុមគ្រួសារ បានដាំដើម ជ្រៃមួយដេីមនៅក្នុងសួន “Lan Yuan”ដែលជាគេហដ្ឋាន របស់ពួកគាត់នៅទីក្រុង Shenzhen។លោកXi Zhongxunបាននិយាយ ទៅកាន់បុគ្គលិកការងារថា “ខ្ញុំក៏ត្រូវចាក់ឫសគល់នៅក្រុង Shenzhenដែរ” ។

ក្នុងនាមជាអ្នកត្រួសត្រាយ ដ៏សំខាន់មួយរូបនិងជាស្ថាបនិក ដ៏សំខាន់នៃកំណែទម្រង់និងបើកចំហនៅខេត្តក្វាងទុង លោក Xi Zhongxun បានដាំដើមឈើជ្រៃនេះ ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់លោក ក្នុងការចាក់ឫសគល់ នៅក្នុងទឹកដីនៃកំណែទម្រង់និងការបើកចំហ។
នៅរយៈពេលដើមដំបូង នៃកំណែទម្រង់និងបើកចំហ ការអនុវត្ត ដ៏អស្ចារ្យរបស់ឪពុក ក្នុងការដឹកនាំប្រជាជនខេត្តក្វាងទុង ឱ្យរំដោះគំនិតនិងហ៊ានកំណែទម្រង់បានជះ ឥទ្ធិពលយ៉ាងជ្រាលជ្រៅ ដល់លោកXiJinping។
នៅឆ្នាំ១៩៨២ លោកXi Jinpingបានសុំធ្វើការនៅក្នុងតំបន់មូលដ្ឋាន ហើយបានចាកចេញពីការិយាល័យ នៃក្រុមប្រឹក្សារដ្ឋនិងការិយាល័យនៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស មកបម្រើការងារនៅរំបន់មូលដ្ឋាន ។
ខណៈដែលកំ ពុងធ្វើការ នៅទីស្រុក្Zhengdingខេត្តHebei ដោយប្រឈមមុខនឹងបញ្ហា ដែលខ្វះខាតធនធាន មនុស្សផ្នែកបច្ចេកវិទ្យា និងបុគ្គលិកបច្ចេកវិទ្យាមិនគ្រប់គ្រាន់ក្នុងសហគ្រាស និងអង្គភាពនានានៅក្នុងស្រុក បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវ យ៉ាងស៊ីជម្រៅ លោកXi Jinpingបានស្នើឡើងវិធានការ ទាំង៩ដូចជា”ការជ្រើស រើសយ៉ាងក្លាហាន និង ទទួលយកយ៉ាងទូលំទូលាយ នូវធនធានមនុស្សគ្រប់ប្រភេទ ” និង “ការអនុញ្ញាតឱ្យ គម្រោងស្រាវជ្រាវ បរាជ័យដោយគ្មានការទទួលខុសត្រូវ”ជាដើម។
ក្នុងអំឡុងពេលធ្វើការ នៅខេត្តZhejiang លោកXi Jinpingបានលើកឡើង”យុទ្ធសាស្ត្រ៨៨” នៅពេលដែលលោក មកដល់ទីក្រុងសៀងហៃ លោកបានជំរុញឱ្យមានសមាហរណកម្ម តំបន់ដីសណ្តទន្លេYangtze…វិធីសាស្ត្រកំណែ ទម្រង់និងបទពិសោធដែលបង្កើតឡើង ដោយឈរលើមូលដ្ឋានដែលចុះត្រួតពិនិត្យនៅគ្រប់ទីកន្លែង និងផ្តោតសំខាន់ទៅលើការ អភិវឌ្ឍរយៈ ពេលវែង នាពេលបច្ចុប្បន្ននិងអនាគត នៅតែមានសារសំខាន់ ក្នុងការអនុវត្ត និងការណែនាំដ៏សំខាន់នៅក្នុងយុគសម័យថ្មី ។

ការបន្តវេនខាងវិញ្ញាណរវាងឪពុក និងកូនដែលមិនខ្លាចការលំបាក និងមានភាពក្លាហានក្នុងការទទួលខុសត្រូវ បានត្រូវបង្ហាញដោយជាក់លាក់ ។ ដូចដែលលោក Xi Jinpingបានសរសេរនៅក្នុង សំបុត្រដេីម្បីអបអរសាទរ ខួបកំណើតរបស់លោកឪពុកXi Zhongxun ថា “ខ្ញុំនឹងរៀនពីលោកឪពុកក្នុងនាមជាមនុស្ស” និង “រៀនពីលោកឪពុកក្នុងការធ្វើការងារ ” ។

នៅឆ្នាំ២០១២ បន្ទាប់ពីសមាជបក្ស កុម្មុយនីស្តចិនលើកទី១៨ លោក Xi Jinping បានជ្រើសរើសខេត្តGuangdong សម្រាប់ការចុះត្រួតពិនិត្យការងារជាលើកដំបូងរបស់លោក។ នៅសួនLianhuashanក្រុងShenzhen លោកXi Jinpingបានដាំដើមឈើ ជ្រៃមួយដេីមនៅលើទីលានកំពូលភ្នំ។ នៅទីនោះ លោកបានរំលឹកដល់ដំណេីរ កំណែទម្រង់របស់បុព្វបុរស គិតពីផ្លូវកំណែទម្រង់បន្ទាប់ពីកំណែទម្រង់របស់ប្រទេសចិនបានចូលទៅក្នុងដំណាក់កាលយូរ ហើយបានចេញបទបញ្ជាដើម្បីធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅ ។

បច្ចុប្បន្ន ដើមឈើជ្រៃពីរដេីមដែលដាំ ដោយលោកXi ZhongxunនិងលោកXi Jinpingនៅទីក្រុងShenzhen បានក្លាយជាដើមឈេីដ៏ខ្ពស់និងធំ។ដោយមានខេត្តក្វាងទុងជាចំណុចចាប់ផ្តើមនៃកំណែទម្រង់និងការបើកចំហរបស់ប្រទេសចិន បន្ទាប់ពីឆ្លងកាត់ការផ្លាស់ប្តូរដ៏អស្ចារ្យ ប្រទេសចិនកំពុងគូរប្លង់ផែនទីបង្ហាញផ្លូវថ្មី សម្រាប់ការកសាងប្រទេស សង្គមនិយមទំនើបយ៉ាង ទូលំទូលាយ និងខិតខំឆ្ពោះទៅរកបុព្វហេតុដ៏អស្ចារ្យ នៃការកសាងប្រទេស ខ្លាំងក្លានិងស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕
ដោយ: វិទ្យុមិត្តភាពកម្ពុជា ចិន

To Top