ប៊ែកឡាំង៖ កាលពីថ្ងៃអាទិត្យ ប៉ូលិសបានបាញ់សម្លាប់បុរសម្នាក់ ប្រដាប់ដោយពូថៅ និងគ្រាប់បែកមួយគ្រាប់ នៅទីក្រុង Hamburg ភាគខាងជើង ប្រទេសអាល្លឺម៉ង់ ។
បុរសដែលមានពូថៅនៅក្នុងដៃរបស់គាត់បានគ្រវី វាចុះឡើងដាក់មន្រ្តីប៉ូលិសក្នុន័យជា “លក្ខណៈគំរាមកំហែង” នៅក្នុងសង្កាត់ St Pauli នៃទីក្រុងខាងលើនេះ។ នេះបើយោងតាមអ្នកនាំពាក្យ ប៉ូលិសបានបញ្ជាក់ដូច្នេះ ។
ប៉ូលិសបានធ្វើការបាញ់ប្រហារ និងវាយបុរសនោះត្រូវចំជើង ។ អ្នកនាំពាក្យប៉ូលិសបានឲ្យដឹងថាបច្ចុប្បន្នបុរសនេះកំពុងទទួលការព្យាបាល ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅមុនការប្រកួតបាល់ទាត់កាលពីថ្ងៃអាទិត្យរវាងក្រុមកីឡាករមកពីប្រទេសហូឡង់ និងប៉ូឡូញនៅទីក្រុង Hamburg ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងរបស់អាល្លឺម៉ង់ដែលធ្វើជាម្ចាស់ផ្ទះនៃការប្រកួត Euro 2024 ។
ប៉ូលិសបានបញ្ជាក់ថា ការចង្អុលបង្ហាញដំបូងបានណែនាំថា “មិនមានអ្វីពាក់ព័ន្ធនឹងបាល់ទាត់នោះទេ” ។
នៅក្នុងឧបទ្ទវហេតុមួយផ្សេងទៀត ប៉ូលិសអាល្លឺម៉ង់បានបាញ់សម្លាប់បុរសម្នាក់ បន្ទាប់ពីគាត់បានវាយប្រហារយុវជនម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសនៅក្នុងទីក្រុង Wolmirstedt ភាគខាងកើតប្រទេសអាល្លឺម៉ង់កាលពីល្ងាចថ្ងៃសុក្រ ប៉ូលិសបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃសៅរ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា