ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា លោកនឹងបញ្ជៀស ឲ្យបាននូវសង្គ្រាមលោកទី៣

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតី អាមេរិក លោក Donald Trump បានព្រមានអំពីលទ្ធភាព នៃសង្រ្គាមលោកលើកទី៣ ដែលកំពុងផ្ទុះឡើង ក្រោមការដឹកនាំបច្ចុប្បន្ននៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា ប្រសិនបើជាប់ឆ្នោត លោកនឹងដើរបញ្ជៀស ឲ្យបាននូវសោកនាដកម្មនេះ ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការ Turning Point USA នៅទីក្រុង Detroit លោក Trump បានសង្កត់ធ្ងន់ថា លោកមិនបានចាប់ផ្តើមជម្លោះថ្មីណាមួយក្នុងអំឡុងពេលអាណត្តិប្រធានាធិបតី២០១៧-២០២១ ហើយបានប្តេជ្ញាថានឹងធ្វើការឆ្ពោះទៅរកការស្តារសន្តិភាពឡើងវិញ ជាពិសេសនៅអ៊ុយក្រែន ប្រសិនបើលោកឈ្នះអាណត្តិទីពីរលើកនេះ។

លោក Trump បានអះអាងថា៖ភាពទន់ខ្សោយ និងបរាជ័យរបស់លោក Joe Biden កំពុងធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតក្នុង គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និង ទាញអាមេរិកឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣ទៀតផង ដោយបង្ហាញថាគាត់បានធ្វើឱ្យខូចខាតប្រទេសច្រើនជាងប្រធានាធិបតីដ៏អាក្រក់បំផុតទាំង១០ នៅក្នុងប្រវត្តិសាស្ត្រអាមេរិករួមបញ្ចូលគ្នា។

កាលពីដើមខែនេះ គណបក្សសាធារណរដ្ឋក៏បានព្រមានថា ពិភពលោកអាចនឹងធ្លាក់ចូល ទៅក្នុងសង្រ្គាមនុយក្លេអ៊ែរ ដ៏បំផ្លិចបំផ្លាញ ដោយសារតែការធ្លាក់ចុះផ្លូវចិត្តរបស់លោក Bidenផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top