បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូលែងចាប់អារម្មណ៍ទៀតឡើយ ក្នុងការចូលរួមក្នុងការធ្វើការងារ ជាមួយនឹងក្រុមអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលត្រួតត្រាដោយលោកខាងលិចទៅលើ ករណីនៃការធ្លាក់យន្តហោះ ដឹកអ្នកដំណើរម៉ាឡេស៊ីនៅ Donbass ក្នុងឆ្នាំ ២០១៤។
ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលកំពុងហោះហើរពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur នៅពេលដែលវាត្រូវបានបាញ់ធ្លាក់ ក្នុងដែនអាកាសអ៊ុយក្រែនហើយទីក្រុងគៀវ ភ្លាមៗបានស្តីបន្ទោសកងកម្លាំង សាធារណៈរដ្ឋប្រជាមានិត Donetsk និងរុស្ស៊ីចំពោះឧប្បត្តិហេតុនេះ។
នៅខែមីនាឆ្នាំ២០២២ហូឡង់ និងអូស្ត្រាលីបានបើកការស៊ើបអង្កេត ប្រឆាំងនឹងរុស្ស៊ីនៅឯក្រុមប្រឹក្សា ICAO។។ ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ៖ក្រុមប្រឹក្សា ICAO មិនមែនជាកន្លែងត្រឹមត្រូវដើម្បីស្វែងរកការពិតនោះទេ ហើយវាមិនសមហេតុផលសម្រាប់ពួកយើង ក្នុងការនៅតែជាផ្នែកនៃការសម្តែងទាំងនេះទៀតដែរ ។
ក្រសួងបាននិយាយទៀតថា ដំបូងឡើយប្រទេសរុស្ស៊ីបានយល់ព្រម ចូលរួមក្នុងដំណើរការនីតិវិធីនេះ ពីព្រោះយើងជឿថាវេទិកា ICAO អាចត្រូវបានប្រើប្រាស់សម្រាប់ការសន្ទនា ប្រកបដោយវិជ្ជាជីវៈអំពីការធ្លាក់យន្តហោះ MH17 ៕
ប្រែសម្រួល៖ ស៊ុន លី