លូសាកា ៖ អ្នកនាំពាក្យម្នាក់បានឲ្យដឹងថា អាជ្ញាធរអន្តោប្រវេសន៍ របស់ប្រទេសសំប៊ី បានចាប់ខ្លួនជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន ២៩៧នាក់ក្នុងអំឡុងពេលប្រតិបត្តិការ បោសសម្អាត ដែលបានធ្វើឡើង នៅក្នុងផ្នែកផ្សេងៗនៃប្រទេស ។
លោក Namati Nshinka អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានចាប់ខ្លួននៅចន្លោះថ្ងៃទី១០-១៧ ខែមិថុនា សម្រាប់បទល្មើសអន្តោប្រវេសន៍ផ្សេងៗ។
អ្នកនាំពាក្យបានកត់សម្គាល់ថា ក្នុងអំឡុងពេលប្រតិបត្តិការដែលបានធ្វើឡើង នៅក្នុងរដ្ឋធានីលូសាកា របស់ប្រទេសសំប៊ី ជនអន្តោប្រវេសន៍ខុសច្បាប់ សរុបចំនួន ៤៥នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេទាំងអស់ មិនបានផ្តល់ឯកសារបញ្ជាក់ពីស្ថានភាព ស្របច្បាប់របស់ពួកគេ។
លោកបានបន្ថែមថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មានជនជាតិប៊ូរុនចំនួន ៤១ នាក់ ជនជាតិអេហ្ស៊ីប ២ នាក់ និងរវ៉ាន់ដា ២ នាក់នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Nshinka បានលើកឡើងថា “ប្រតិបត្តិការនេះគឺជាផ្នែកមួយ នៃវិធានការអនុវត្តបន្ត ដែលមានបំណងលុបបំបាត់ទីក្រុង នៃជនអន្តោប្រវេសន៍ខុសច្បាប់” ៕
ប្រែសម្រួល ឈូក បូរ៉ា