ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី អញ្ជើញចូលរួមកិច្ចប្រជុំតុមូល នៃនាយកប្រតិបតិ្តមជ្ឈដ្ឋាន ឧស្សាហកម្មនិងពាណិជ្ជកម្ម ចិន-អូស្ត្រាលីលើកទី ៧

ព្រឹកថ្ងៃទី ១៨ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិននិង លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូល នៃនាយកប្រតិបតិ្តមជ្ឈដ្ឋាន ឧស្សាហកម្ម និងពាណិជ្ជកម្មចិន-អូស្ត្រាលីលើកទី ៧ នៅទីក្រុង Perth ព្រមទាំងថ្លែងសុន្ទរកថា ។

ថ្លែងក្នុងសុន្ទរកថា លោក Li Qiang បានលើកឡើងថា ឧត្តមភាពផ្នែកសេដ្ឋកិច្ចចិននិងអូស្ត្រាលី មានការបំពេញបន្ថែម គ្នាទៅវិញទៅមក ពោលគឺជាដៃគូសហប្រតិបត្តិការ ដ៏សំខាន់ ។ កិច្ចសហប្រតិបត្តិការរវាងចិន និងអូស្ត្រាលី មានអនាគត យ៉ាងទូលំទូលាយ ដែលជាកម្លាំងដ៏សំខាន់ សម្រាប់លំ នឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្ម និងជំរុញកំណើន សេដ្ឋកិច្ច ។ លោករំពឹងថា សហគ្រិន នៃប្រទេសទាំងពីរ នឹងបន្តបង្កើនកិច្ច សហប្រតិបត្តិការ ក្នុងវិស័យប្រពៃណី ខិតខំត្រួសត្រាយវិស័យថ្មីៗ នៃកិច្ចសហ ប្រតិបត្តិការ ដើម្បីរួមចំណែក ជាកម្លាំងចលករ ក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើវិស័យដ៏ទូលំទូលាយ រវាងចិននិងអូស្ត្រាលី ។

លោក Anthony Albanese បានលើកឡើងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ហើយការអភិវឌ្ឍរបស់ចិន បាននាំមកនូវឱកាស អភិវឌ្ឍន៍ថ្មីដល់ប្រទេសអូស្ត្រាលី ។ អូស្ត្រាលីមានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ក្នុងវិស័យដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សារធាតុរ៉ែ នវានុវត្តន៍ ការគាំពារស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្ម និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ជាដើម ដើម្បីសម្រេចបាននូវការ ផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ក៏ដូចជាផ្តល់ផលប្រយោជន៍ និងសុខសុភមង្គល ជូនដល់ប្រជាជន នៃប្រទេសទាំងពីរ ៕

To Top