ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ឆក់យកប្រព័ន្ធការពារមីស៊ីល Patriot របស់អាមេរិក ពីដៃស្វីស

RT News

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយស្វីសបានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីអាជ្ញាធរថា សហរដ្ឋអាមេរិកបានពន្យារពេល ការបញ្ជូនមីស៊ីលស្ទាក់ចាប់រយៈចម្ងាយឆ្ងាយ ទៅកាន់ប្រទេសស្វីស ដើម្បីផ្តល់អាទិភាពដល់តម្រូវការ យោធារបស់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសកាលពីសប្តាហ៍មុនថា អ្នកទិញសព្វាវុធអាមេរិកពីបរទេស នឹងត្រូវនៅពីក្រោយទីក្រុងគៀវ ព្រោះអ៊ុយក្រែនត្រូវការអាវុធបន្ថែមទៀត ដើម្បីបន្តប្រយុទ្ធជាមួយរុស្ស៊ី។ កាសែត Blick របស់ប្រទេសស្វីសបានរាយការណ៍ថា ប្រទេសស្វីស គឺស្ថិតក្នុងចំណោមប្រទេសដែល រងផលប៉ះពាល់ដោយការសម្រេចចិត្តនេះ។

កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ប្រទេសនៅអឺរ៉ុបបានបញ្ជាទិញមីស៊ីល PAC-3 សម្រាប់ប្រព័ន្ធការពារ Patriot ដែលរចនាដោយសហរដ្ឋអាមេរិក ដែលមានតម្លៃ ៣៤០លានដុល្លារ ។ ទោះជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូនដែលបានសន្យា នឹងមិនមកទាន់ពេលទេ ដោយសារជម្លោះអ៊ុយក្រែន, នេះបើតាមប្រភពជាច្រើន នៅក្នុងក្រសួងការពារជាតិស្វីស បានប្រាប់សារព័ត៌មានដែលអះអាងថា ទីក្រុងកៀវកំពុង “ឆក់” អាវុធ។ ក្រោយមក យោធាស្វីសបានបញ្ជាក់ប្រាប់សារព័ត៌មានថា របាយការណ៍នេះគឺពិត។

សហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានអនុញ្ញាតឱ្យប្រទេសស្វីសទិញ មីស៊ីលស្ទាក់ចាប់ MSE PAC-3 កម្រិតខ្ពស់រហូតដល់ ៧២ ដើមក្នុងតម្លៃសរុប ៧០០ លានដុល្លារ។ យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយ ស្វីសបានឲ្យដឹងថា ការចែកចាយនេះត្រូវបានគេរំពឹងថា នឹងមានពេលខ្លះនៅចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០៣០៕

ប្រែសម្រួលៈ ណៃ តុលា

To Top