ព័ត៌មានអន្តរជាតិ

ស្លាប់ ២នាក់ នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះធុនតូច នៅរដ្ឋអាឡាស្កា

APA

សាន់ហ្វាន់ស៊ីស្កូ៖ យោធារដ្ឋបានឲ្យដឹងកាលពីថ្ងៃពុធថា បុរស២នាក់បានស្លាប់ ក្រោយពីធ្លាក់យន្តហោះ ធុនតូចចំនួន១គ្រឿង បានធ្លាក់កាលពីល្ងាចថ្ងៃអង្គារ ចូលក្នុងបឹង Crescent Lake នៅឧបទ្វីប Kenai រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ។

ក្រុមយោធាបានឲ្យដឹងថា អ្នកឡើងភ្នំ២នាក់ដែលជាសាក្សី បានឃើញពីហេតុការណ៍នៃការធ្លាក់យន្តហោះ ហើយបានរាយការណ៍ទៅ ក្រុមយោធាកាលពីល្ងាចថ្ងៃអង្គារ ។ ក្រុមជួយសង្គ្រោះ បានប្រើឧទ្ធម្ភាគចក្រ និងបានហោះបណ្តែតខ្លួន ទៅកាន់តំបន់ដែលយន្តហោះធ្លាក់ ហើយកំណត់បានទីតាំងនៃ បំណែកយន្តហោះនៅក្នុងបឹង មិនមានសញ្ញាណាមួយបញ្ជាក់ពី អ្នកនៅរស់រានមានជីវិតនៅក្នុងទឹក និងឆ្នេរ ។ កិច្ចខិតខំប្រឹងប្រែងដើម្បីរកសាកសព របស់ពួកគេបានបន្តធ្វើរហូតដល់ថ្ងៃពុធ ។

យន្តហោះ Piper PA-18 Super មានមនុស្ស២នាក់នៅលើនោះ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងតំបន់នោះ ។ យន្តហោះបានចាកចេញពី Moose Pass និងត្រូវបានរំពឹងថា នឹងវិលត្រឡប់ទៅកាន់តំបន់ ដូចគ្នាវិញ ។ លោក Austin McDaniel អ្នកនាំពាក្យយោធា បានលើកឡើងដូច្នេះ ៕

To Top