ព័ត៌មានអន្តរជាតិ

Update: លោកពូទីន ៖ រុស្ស៊ីនឹងជួយវៀតណាម សាងសង់មជ្ឈមណ្ឌល វិទ្យាសាស្ត្រនុយក្លេអ៊ែរ

AFP

បរទេស ៖ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយប្រធានាធិបតី វៀតណាម លោក To Lam ហើយ លោក ពូទីន បានប្រកាសថា ប្រទេសទាំងពីរបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកសាងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងជំនួបសារព័ត៌មាន បន្ទាប់ពីជំនួបសន្ទនា ជាមួយប្រធានាធិបតី To Lam នៅវិមាន ប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ពូទីន បានអះអាងថា ការអភិវឌ្ឍន៍ថាមពលបរមាណូ ដោយសន្តិភាពគឺជាវិស័យសន្យា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងវៀតណាមនិងវៀតណាម, ខាងត្បូង និងរុស្ស៊ី។

លោកពូទីនបាននិយាយថា “ប្រធានបទមួយ ក្នុងចំណោមប្រធានបទក្នុងរបៀបវារៈគឺគម្រោងសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នុយក្លេអ៊ែរនៅវៀត ណាម ដែលធ្វើឡើង ដោយសាជីវកម្មថាមពលអាតូមិកជាតិសហព័ន្ធរុស្ស៊ី (Rosatom) ក៏ដូចជាបណ្តុះបណ្តាលអ្នកជំនាញ នុយក្លេអ៊ែរវៀតណាម នៅសាកលវិទ្យាល័យឯកទេសរុស្ស៊ី”។

នៅក្នុងព្រឹត្តិការណ៍នេះដែរ ប្រធានរដ្ឋ To Lam និងប្រធានាធិបតី ពូទីន បានធ្វើជាសាក្សី ក្នុងការផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយក Rosatom លោក Alexey Likhachev និងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huynh Thanh Dat ស្តីពីផែនការអនុវត្តគម្រោង សាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅវៀតណាម ។
ប្រែសម្រួលៈ ណៃ តុលា

To Top