ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់​ប្រទេស​ជប៉ុន ​ទៅក្នុង​បញ្ជី​ឃ្លាំមើល​ រូបិយប័ណ្ណ​ឡើងវិញ ក្រោយ​រយៈពេល ១ឆ្នាំ

Kyodo

វ៉ាស៊ីនតោន ៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនបានដាក់ប្រទេសជប៉ុនម្តងទៀត នៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលខ្លួនត្រួតពិនិត្យ សម្រាប់ការអនុវត្តអត្រាប្តូរប្រាក់ បរទេសដែលមិនយុត្តិធម៌។

នេះ​ជា​លើក​ទី​មួយ​គិត​ចាប់​តាំង ​ពី​ខែ​មិថុនា​ឆ្នាំ​មុន​សម្រាប់​ប្រទេស​ជប៉ុន​ដែល​ស្ថិត​ក្នុង​បញ្ជី “ការ​តាម​ដាន”។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួនទៅកាន់សភា ក្រសួងក៏បានដាក់ប្រទេស សេដ្ឋកិច្ចចំនួន៦ ផ្សេងទៀតនៅក្នុងបញ្ជីផងដែរ ដូចជាប្រទេសចិន អាល្លឺម៉ង់ ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងវៀតណាម ។

រតនាគារបានឲ្យដឹងថា ប្រទេសជប៉ុន អាល្លឺម៉ង់ តៃវ៉ាន់ និងវៀតណាម សុទ្ធតែបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ សម្រាប់ការមានអតិរេកពាណិជ្ជកម្ម ដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាអតិរេកគណនីចរន្តគួរឱ្យកត់សម្គាល់ផងដែរ ។

សម្រាប់បញ្ជីនេះ វាប្រើលក្ខណៈវិនិច្ឆ័យបី ដើម្បីវាយតម្លៃថា តើប្រទេសមួយបានរៀបចំអត្រាប្តូរប្រាក់បរទេសរបស់ខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍ ពាណិជ្ជកម្មមិនយុត្តិធម៌ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រទេសមួយនឹងជួបប្រទេសទាំងបី ប្រសិនបើប្រទេសនេះមានអតិរេកពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកយ៉ាងហោចណាស់ ១៥ពាន់លានដុល្លារ អតិរេកគណនីចរន្តយ៉ាងហោច ណាស់ ៣ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហើយប្រសិនបើប្រទេសនេះ បានចូលរួមក្នុងអន្តរាគមន៍ ភាគីម្ខាងជាប់លាប់ជាមួយបរទេស នៅក្នុងទីផ្សារប្តូរប្រាក់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top