មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាវាផ្ទុកមីស៊ីលដើរដោយ ថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី Admiral Nakhimov នឹងចាប់ផ្តើមការសាកល្បង ដំណើរការលើដែនសមុទ្រនៅក្នុងខែសីហា។
នាពេលនេះ កប៉ាល់កំពុងសាងសង់ជិតរួចរាល់ហើយ ហើយការសាកល្បងនៃ រោងចក្រថាមពលសំខាន់ និងគ្រឿងផ្សេងទៀតនឹង ចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំនេះ នេះបើតាមការលើកឡើងរបស់មេបញ្ជាការស្តីទី ឧត្តមនាវីឯក Alexander Moiseyev នៃកងទ័ពជើងទឹករុស្ស៊ី។
លោក Moiseyev បានលើកឡើងថា នាវានេះនឹងត្រូវបានបំពាក់ ដោយប្រព័ន្ធសព្វាវុធថ្មី រួមមានកាំជ្រួចលឿនជាងសំឡេង Tsirkon និងឧបករណ៍បច្ចេកទេសវិទ្យុថ្មីនេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានចង្អុលបង្ហាញថា នាវានេះត្រូវបានធ្វើទំនើបកម្មទាំងស្រុង ហើយការសាកល្បងត្រូវបានរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៥។
នាវាចម្បាំងពហុបំណង Project 1144.2 Admiral Nakhimov គឺជានាវាលើផ្ទៃដ៏ធំបំផុតនៅក្នុងកងទ័ពជើងទឹករុស្ស៊ី ជាមួយនឹងការផ្លាស់ទីលំនៅជាង ២៥,០០០តោន។ វាត្រូវបានរចនាឡើងដើម្បី បំផ្លាញគោលដៅលើផ្ទៃធំ និងផ្តល់នូវការការពារដែនអាកាស និងប្រឆាំងនាវាមុជទឹកដ៏ទូលំទូលាយ ៕
ប្រែសម្រួល ឈូក បូរ៉ា
