ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ AMUR របស់ប្រទេសរុស្ស៊ី សេចក្តីរាយការណ៍បឋមស្លាប់មនុស្ស ៤នាក់

AFP

រុស្ស៊ី៖ មនុស្សចំនួន៤នាក់ស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ AMUR នៃប្រទេសរុស្ស៊ី ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសុក្រនេះថា មានពីឡុតម្នាក់ និងអ្នកដំណើរ៣នាក់នៅលើឧទ្ធម្ភាគចក្រ Robinson R-66 បានស្លាប់ ខណៈយន្តហោះបានធ្លាក់នៅក្នុងតំបន់ Amur នៃភូមិភាគបូព៌ារបស់ប្រទេសរុស្ស៊ី ។

“ឧទ្ធម្ភាគចក្រនេះបានហោះពីម្សិលមិញចេញពីំតំបន់ Zeya ឆ្ពោះទៅកាន់ស្រុក Tynda ទំនាក់ទំនងជាមួយយន្តហោះនេះ បានបាត់ដំណឹង ។ នៅថ្ងៃនេះអ្នកជួយសង្គ្រោះបាន រកឃើញឧទ្ធម្ភាគចក្រនោះ មានមនុស្សទាំងអស់ចំនួន ៤នាក់បានស្លាប់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top