ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បញ្ជាក់ថា កងទ័ពរបស់ខ្លួនប្រមាណ ជាង៥២.០០០នាក់ទទួលបានការហ្វឹកហ្វឺន ដោយសហភាពអឺរ៉ុប

AFP

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃសុក្រថា កងទ័ពអ៊ុយក្រែន ប្រមាណជាង៥២.០០០នាក់ ត្រូវបានបណ្តុះបណ្តាល ស្ថិតក្រោមបេសកកម្មជំនួយយោធា របស់សហភាពអឺរ៉ុប ហៅថា (EUMAM) ។

ក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ទាហាន ពលទាហាន និងនាយទាហានរបស់អ៊ុយក្រែនបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ។

លោក Oleksandr Balanutsa អនុរដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន បានជំរុញឱ្យសហភាពអឺរ៉ុប បន្តបេសកកម្មហ្វឹកហ្វឺន ខណៈកងទ័ពរបស់អ៊ុយក្រែន កំពុងបង្កើតកងពលតូចថ្មី ។

គួររំលឹកថា EUMAM មានរយៈពេល២ឆ្នាំត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។ បេសកកម្មនេះរួមមានការបណ្តុះបណ្តាលស្តីពីការដោះមីន ជំនួយផ្នែកវេជ្ជសាស្រ្ត ការថែទាំ និងជួសជុល ក្នុងចំណោមកម្មវិធីផ្សេងៗទៀត ហើយត្រូវបានធ្វើឡើងនៅលើទឹកដីរបស់សហភាពអឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top