វ៉ាស៊ីនតោន៖ កងម៉ារីនអាមេរិក នឹងដាក់ពង្រាយកងវរសេនាធំមួយ ទៅកាន់កោះហ្គាម ដែលមានសមត្ថភាពឆ្លើយតប ដែលអាចបត់បែនបាន និងរហ័សក្នុងរយៈពេល “ពីរបីឆ្នាំ” ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជាមួយនឹងការ កើនឡើងនៃការអះអាងរបស់ចិន។
ឧត្តមសេនីយ Eric Smith មេបញ្ជាការកងម៉ារីនអាមេរិកបានប្រាប់សន្និសីទ សារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា កងវរសេនាធំនៃកងម៉ារីន ត្រូវបាន “រចនាឡើងដើម្បីប្រឆាំងនឹងការឈ្លានពាន” ដោយសំដៅទៅលើសាធារណរដ្ឋប្រជាមានិតចិន ដើម្បីការពារប្រទេសជប៉ុនភាគខាងត្បូង កូរ៉េ និងហ្វីលីពីន។
លោក Smith បានលើកឡើងថា កងវរសេនាធំនេះ ផ្អែកលើទឹក ដីកោះហ្គាម របស់សហរដ្ឋអាមេរិក “នឹងមានទំនួលខុសត្រូវ ក្នុងការដាក់ពង្រាយយ៉ាងឆាប់ រហ័ស នៅក្នុងខ្សែសង្វាក់កោះទីមួយ ចូលទៅក្នុងប្រទេសហ្វីលីពីន ដើម្បីពង្រីកតំបន់ប្រយុទ្ធ និងដើម្បីការពារខ្សែទំនាក់ទំនង យុទ្ធសាស្ត្រទាំងនោះ ដែលលេចចេញមកពីជប៉ុន ត្រឡប់ទៅហ្វីលីពីន និងត្រឡប់ទៅហាវ៉ៃវិញ”។
ខ្សែសង្វាក់កោះនេះសំដៅទៅលើតំបន់មួយនៅក្រៅប្រទេសចិន ដែលរួមមានកោះភាគនិរតីរបស់ប្រទេសជប៉ុន ដូចជាកោះសេនកាគូ ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ក៏ដូចជាកោះតៃវ៉ាន់ និងភាគពាយព្យនៃប្រទេសហ្វីលីពីនផងដែរ។
កងវរសេនាធំថ្មីនេះ នឹងក្លាយជាកងវរសេនាធំទីបី ដែលមានសមត្ថភាព ចាប់បានរយៈចម្ងាយឆ្ងាយ និង ការចូលរួមដោយប្រើថ្មមីស៊ីលចល័ត ក៏ដូចជាការដាក់ពង្រាយកងម៉ារីន ក្រុមតូចៗទៅកាន់កោះដាច់ ស្រយាលផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា