ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាសមាជិកភាព ជាមួយសហភាពអឺរ៉ុប នៅសប្តាហ៍ក្រោយ

AFP

គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសរបស់លោក នឹងចាប់ផ្តើមកិច្ចចរចា សមាជិកភាពជាមួយ សហភាពអឺរ៉ុប នៅសប្តាហ៍ក្រោយ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Shmyhal បានប្រាប់ កិច្ចប្រជុំរដ្ឋាភិបាលថា “នៅថ្ងៃទី២៥ ខែមិថុនា យើងនឹងរៀបចំសន្និសីទ អន្តររដ្ឋាភិបាលអ៊ុយក្រែន-សហភាពអឺរ៉ុប ដែលនឹងកត់សម្គាល់ការ ចាប់ផ្តើមការចរចាជាផ្លូវការ ស្តីពីការចូលជាសមាជិក របស់យើង” ។

លោកបានលើកឡើងថា បន្ទាប់ពីសន្និសីទនេះ អ៊ុយក្រែន និងសហភាពអឺរ៉ុប នឹងចាប់ផ្តើមការចរចា បច្ចេកទេស លម្អិតលើជំពូកផ្សេងៗ គ្នាជាច្រើននៃកិច្ចព្រមព្រៀង សមាជិកភាពនាពេលអនាគត។

នៅព្រឹកថ្ងៃនោះ សហភាពអឺរ៉ុប បានអនុម័តក្របខ័ណ្ឌចរចា សម្រាប់ការចរចា ចូលជាធរមានជាមួយអ៊ុយក្រែន និងម៉ុលដាវ៉ា ដូច្នេះបានបើកភ្លើងខៀវ ឱ្យមានការចរចាសមាជិកភាព។

អ៊ុយក្រែន ត្រូវបានទទួលយកជាបេក្ខជន សម្រាប់សមាជិកភាព សហភាពអឺរ៉ុប ក្នុងខែមិថុនា ឆ្នាំ២០២២ ហើយនៅខែធ្នូឆ្នាំ២០២៣ មេដឹកនាំសហភាពអឺរ៉ុប បានយល់ព្រមបើកការ ចរចាចូលជាសមាជិកជាមួយទីក្រុងគៀវ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top