ព័ត៌មានអន្តរជាតិ

រុស្សីបើកការវាយប្រហារ ច្រើនលើកលើឃ្លាំង ស្តុកអាវុធរបស់អ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងការពារជាតិរបស់រុស្សីបាននិយាយថា យោធារុស្ស៊ីបានធ្វើការវាយ ប្រហារប្រកបដោយភាពជាក់លាក់ជាច្រើន លើកទៅលើឃ្លាំងផ្ទុកគ្រាប់រំសេវ របស់អ៊ុយក្រែន រួមទាំងកន្លែងផ្ទុកយន្តហោះ គ្មានមនុស្សបើក និងអាវុធអាកាសដែលផ្គត់ផ្គង់ ដោយលោកខាងលិចផង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារជាក្រុមពេញមួយយប់ ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ផ្លូវអាកាស និងសមុទ្រ និងយន្តហោះគ្មានមនុស្សបើកលើប្រភេទគោលដៅជាច្រើន។

គោលដៅទាំងនេះរួមបញ្ចូល ទាំងហេដ្ឋា រចនាសម្ព័ន្ធថាមពលអ៊ុយក្រែនដែលគាំទ្រ ដល់ឧស្សាហកម្មការពារជាតិរ បស់ទីក្រុងគៀវ ក៏ដូចជាឃ្លាំងផ្ទុកគ្រាប់រំសេវ និងអាវុធអាកាស ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន ដោយបណ្តាប្រទេសលោកខាង លិចផងដែរ។

ក្រសួងការពារជាតិរុស្សីបាននិយាយថា ការវាយប្រហារចុងក្រោយនេះ បានកើតឡើងជាការឆ្លើយតបទៅនឹង ការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីបង្កការខូចខាត ដល់រោងចក្រ ថាមពលរុស្ស៊ី ខណៈដែលអ៊ុយក្រែន មានរយៈពេលជាច្រើន ខែមកហើយ ក្នុងការវាយឆ្មក់ដោយយន្តហោះ គ្មានមនុស្សបើកលើកន្លែងកែច្នៃប្រេងរបស់រុស្ស៊ី រួមទាំងទីតាំងដែលស្ថិត នៅឆ្ងាយពីព្រំដែនជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top