ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់នៅធម្មយាត្រា Hajj នៅអារ៉ាប៊ីសាអូឌីត កើនឡើងដល់ជាង ១.៣០០នាក់ ចំពេលសីតុណ្ហភាពក្តៅខ្លាំង

AFP

បរទេស៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា មនុស្សជាង ១.៣០០នាក់ បានស្លាប់ក្នុងអំឡុងពេលធ្វើធម្មយាត្រា Hajj ក្នុងឆ្នាំនេះ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលអ្នកដែលមានស្វាមីភក្តិ ចំពោះសាសនាទាំងនោះ គឺបានប្រឈមមុខនឹងសីតុណ្ហភាពក្តៅខ្លាំង នៅឯកន្លែងពិសិដ្ឋរបស់អ៊ីស្លាម ក្នុងព្រះរាជាណាចក្រវាលខ្សាច់នេះ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអូឌីត លោក Fahd bin Abdurrahman Al-Jalajel បាននិយាយថា ៨៣% នៃអ្នកស្លាប់ចំនួន ១.៣០១ នាក់ គឺជាអ្នកធ្វើធម្មយាត្រាដោយគ្មានការអនុញ្ញាត ដែលបានដើរផ្លូវឆ្ងាយក្នុងសីតុណ្ហភាព ដែលកម្តៅកើនឡើង ដើម្បីធ្វើពិធី Hajj នៅក្នុង និងជុំវិញទីក្រុងដ៏បរិសុទ្ធ Mecca ។

ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋ លោករដ្ឋមន្ត្រីបាននិយាយថា អ្នកធ្វើធម្មយាត្រាចំនួន ៩៥ នាក់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលខ្លះត្រូវបានដឹកតាមយន្តហោះ ទៅព្យាបាលនៅរដ្ឋធានី រីយ៉ាដ ។ លោកបន្តថា ដំណើរការកំណត់អត្តសញ្ញាណ ត្រូវបានពន្យារពេលព្រោះមិនមានឯកសារបញ្ជាក់ អត្តសញ្ញាណជាមួយអ្នកធម្មយាត្រា ដែលស្លាប់ច្រើននាក់។

បើតាមមន្ត្រីពីររូបនៅទីក្រុងគែរបានឲ្យដឹងថា អ្នកស្លាប់រួមមានជនជាតិអេហ្ស៊ីបជាង ៦៦០នាក់ ហើយ ៣១នាក់ក្នុងចំណោមនោះ សុទ្ធតែជាអ្នកធ្វើធម្មយាត្រា ដោយគ្មានការអនុញ្ញាត។ អាជ្ញាធរបាននិយាយថា ប្រទេសអេហ្ស៊ីបបានដកហូតអាជ្ញាប័ណ្ណ របស់ទីភ្នាក់ងារទេសចរណ៍ចំនួន ១៦ ដែលជួយអ្នកធ្វើធម្មយាត្រាដោយ គ្មានការអនុញ្ញាតក្នុងការធ្វើដំណើរ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះដោយសារតែពួកគេ មិនត្រូវបានអនុញ្ញាតិឱ្យអ្នកកាសែតខ្លីៗ បាននិយាយថា ភាគច្រើននៃអ្នកស្លាប់ត្រូវបានរាយការណ៍ នៅឯមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ក្នុងសង្កាត់ Al-Muaisem របស់ទីក្រុង Mecca ។ អេហ្ស៊ីបបានបញ្ជូនអ្នកធ្វើធម្មយាត្រា ដែលមានការអនុញ្ញាតច្រើនជាង ៥០.០០០ នាក់ទៅកាន់អារ៉ាប៊ីសាអូឌីតនៅឆ្នាំនេះ។

អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានបង្ក្រាបអ្នកធ្វើធម្មយាត្រា ដោយគ្មានការអនុញ្ញាត ដោយបានបណ្ដេញមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែមនុស្សជាច្រើន ដែលភាគច្រើនជាជនជាតិអេហ្ស៊ីប បានគ្រប់គ្រងដើម្បីទៅដល់ទីសក្ការៈក្នុង និងជុំវិញទីក្រុង Mecca ដោយខ្លះដើរដោយថ្មើរជើង។ មិនដូចអ្នកធម្មយាត្រា ដែលមានការអនុញ្ញាតទេ ពួកគេមិនមានសណ្ឋាគារសម្រាប់ ត្រឡប់ស្នាក់នៅវិញដើម្បីគេច ពីកំដៅដ៏ក្តៅក្រហាយនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top