ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា​ បានសម្រេចជ្រើស បានបេក្ខភាព អនុប្រធានាធិបតីរួចហើយ ប្រសិនបើគាត់ឈ្នះឆ្នោត

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក​ Donald Trump បានប្រាប់ NBC News កាលពីថ្ងៃសៅរ៍ថាគាត់បានជ្រើសរើសមិត្តឬ mate សម្រាប់តំណែងជាអនុប្រធានាធិបតី របស់គាត់រួចទៅហើយ ។

ទោះបីជាយ់ាងណាក្តីលោក Trump បាននិយាយថា គាត់មិនទាន់បានប្រាប់ឈ្មោះ អំពីបុគ្គលនោះនៅឡើយទេ ប៉ុន្តែថាពួកគេនឹងចូលរួមការជជែក ដេញដោលរបស់គាត់ ជាមួយប្រធានាធិបតី Joe Biden នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

ថ្លែងទៅកាន់ NBC នៅឯការកម្មវិធីយុទ្ធនាការនៅទីក្រុង Philadelphia លោក Trump បាននិយាយថា លោកបានធ្វើការសម្រេចចិត្ត នៅក្នុងគំនិតរបស់គាត់ ហើយថា គ្មាននរណាម្នាក់ដឹង ជម្រើសរបស់គាត់នៅឡើយទេ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថាពួកគេនឹងនៅទីនោះ នៅឯការជជែកដេញដោល នៅទីក្រុងអាត្លង់តាគាត់បានបន្តដោយបន្ថែមថា យើងមានមនុស្សជាច្រើនផ្សេងទៀត ដែលមកចូលរួម ក្នុងកម្មវិធីដែលរៀបចំដោយ CNN ។

នៅក្នុងបទសម្ភាសន៍ក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ លោក Trump បានបញ្ជាក់ថា បេក្ខជនយ៉ាងតិចដប់នាក់ កំពុងត្រូវបានពិចារណា សម្រាប់តំណែងមួយនេះដែលគាត់ត្រូវការ ដើម្បីត្រៀមការបោះឆ្នោតនៅចុងឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top