ព័ត៌មានអន្តរជាតិ

ប៊ែលហ្ស៊ិក ធ្វើពហិកា មិនចូលរួមគាំទ្រ ការប្រើប្រាស់ទ្រព្យ បង្កករបស់រុស្សី

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសប៊ែលហ្សិក លោក Vincent Van Peteghem បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសបែលហ្ស៊ិកនឹងមិនគាំទ្រ ការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលត្រូវបានបង្កក ដោយសហភាពអឺរ៉ុប ជាផ្នែកនៃទណ្ឌកម្មទាក់ទងនឹង អ៊ុយក្រែននោះឡើយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះលោក Vincent Van Peteghem បាននិយាយបែបនេះ កាលពីថ្ងៃសុក្រដោយលើកឡើង ពីហានិភ័យកើនឡើងទាក់ទង នឹងការសម្រេចចិត្តដ៏សំខាន់មួយនេះ ។

លោកខាងលិចបានបង្កក ទ្រព្យសម្បត្តិជិត៣០០ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាល នៃប្រទេសរុស្ស៊ីបន្ទាប់ពីការ ចាប់ផ្តើមយុទ្ធនាការយោធា របស់ទីក្រុងម៉ូស្គូប្រឆាំង នឹងអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ។

ទង្វើមួយដែលត្រូវ បានបរិហារ ដោយទីក្រុងម៉ូស្គូនិងចាត់ទុកថាជា ចោរកម្មហើយក្នុងនោះ ប្រហែលជា២៨០ ពាន់លានដុល្លារ នៃចំនួនសរុបនេះ ត្រូវបានរក្សាទុក នៅក្នុងសហភាពអឺរ៉ុប ហើយភាគច្រើនគឺស្ថិតនៅក្នុងកន្លែង ដាក់ប្រាក់បញ្ញើដែលមានមូលដ្ឋាននៅបែលហ្ស៊ិក Euroclear ។

កាលពីដើម ខែនេះ ប្រទេស G7 បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការប្រើប្រាស់ការប្រាក់ពីទ្រព្យសកម្ម របស់រុស្ស៊ីដែលបង្កក ដើម្បីផ្តល់ហិរញ្ញប្បទាន ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារដើម្បីជួយទៅដល់ទីក្រុងគៀវក្នុងការ ទិញសព្វាវុធ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top