ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ បន្ទោសរដ្ឋាភិបាលអាមេរិក នៅក្រោយការវាយប្រហារចុងក្រោយ លើទឹកដី Crimea

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនទទួលខុសត្រូវ ចំពោះការវាយប្រហារមីស៊ីលចុងក្រោយ របស់អ៊ុយក្រែនទៅលើទីក្រុង Sevastopol ក្នុងឧបទ្វីបគ្រីមៀរបស់រុស្ស៊ី។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ការវាយប្រហារពាក់ព័ន្ធនឹងមីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ រួមទាំងកុមារ២នាក់ និងបានធ្វើឱ្យមនុស្សជាង ១២០នាក់រងរបួសផងដែរ។

" "

ក្រសួងបាននិយាយថា យោធាអ៊ុយក្រែនបានបាញ់ បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ចំនួនប្រាំគ្រាប់ បំពាក់ដោយក្បាលគ្រាប់ចង្កោម ដ៏ចម្រូងចម្រាសយ៉ាងខ្លាំងនៅឧបទ្វីបគ្រីមៀ កាលពីថ្ងៃអាទិត្យដែលក្នុងនោះមីស៊ីល ៤គ្រាប់ ត្រូវបានបំផ្លាញ​ដោយ​ ប្រព័ន្ធ​ការពារ​អាកាស​រុស្ស៊ី។

" "

មីស៊ីល​គ្រាប់​ត្រូវ​បាន​វាយ​ប្រហារ ប៉ុន្តែ​បាន​ធ្លាក់​ចេញ​ពី​ផ្លូវ ហើយ​បាន​បំផ្ទុះ​លើ​ទីក្រុង​កំពង់ផែ Sevastopol សមុទ្រ​ខ្មៅហើយបំណែកនៃ ក្បាលគ្រាប់គ្រាប់បែកចង្កោមរបស់វា បានបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ រួមទាំងកុមារជិត ៣០នាក់។

រំលឹកដែរថាកាលពីខែកក្កដាឆ្នាំ ២០២៣ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់បែកចង្កោម ដែលពិភពលោកតែងតែទទួលស្គាល់ថា ជាគ្រាប់បែកដ៏គ្រោះថ្នាក់ប្រឆាំងនឹងមនុស្សជាតិ៕

ប្រែសម្រួល៖ ស៊ុន លី

To Top