ព័ត៌មានអន្តរជាតិ

Update: ប្រទេសជប៉ុន ប្ដេជ្ញាឆ្លើយតបយ៉ាងសមស្រប និងគ្រប់ពេលវេលា ចំពោះការធ្លាក់ចុះប្រាក់យ៉េន

Kyodo

តូក្យូៈ អ្នកការទូតរូបិយបណ្ណកំពូល របស់ប្រទេសជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការសមស្របប្រឆាំង នឹងការផ្លាស់ប្តូររូបិយប័ណ្ណនៅគ្រប់ពេលវេលា ខណៈដែលប្រាក់យ៉េន បានជិតដល់បន្ទាត់ ១៦០ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលជាកម្រិតមួយដែលពីមុនមកបាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ជប៉ុនចុះ​អន្តរាគមន៍។

លោក Masato Kanda អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ទទួលបន្ទុកកិច្ចការអន្តរជាតិបានព្រមានថា ការប្រែប្រួលនៃប្រាក់យ៉េន ហួសហេតុប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។  លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា “យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចាត់​វិធានការ​សមស្រប​នៅ​ពេល​ណា​មួយ​។

មន្ត្រីជាន់ខ្ពស់ក្រសួង ហិរញ្ញវត្ថុជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន ត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការ សមស្របប្រឆាំងនឹងការផ្លាស់ប្តូរប្រាក់យ៉េននៅ “គ្រប់ពេលវេលា” ខណៈដែលរូបិយប័ណ្ណបានខិតជិតបន្ទាត់ ១៦០ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលជាកម្រិតមួយ ដែលអាជ្ញាធរ បានធ្វើអន្តរាគមន៍ពីមុន ដើម្បីពន្យឺតការធ្លាក់ចុះ នៃប្រាក់យ៉េន។ 

លោក Masato Kanda ដែលជាអ្នកការទូត រូបិយបណ្ណកំពូលរបស់ប្រទេស បានសម្តែងការព្រួយបារម្ភ អំពីផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃប្រាក់យ៉េនលើសេដ្ឋកិច្ច នៅពេលដែលទីផ្សារ មានការប្រុងប្រយ័ត្នថា ប្រតិបត្តិការលក់ប្រាក់ដុល្លារ ជុំមួយទៀតអាចកើតមានឡើង។

ធនាគារ​កណ្តាល​ជប៉ុន ក៏​កំពុង​រក្សា​តារាង​អំពី​របៀប​ដែល​ភាព​ទន់​ខ្សោយ​របស់​ប្រាក់​យ៉េន​ថ្មីៗ​នេះ​ប៉ះ​ពាល់​ដល់​អតិផរណា។  សមាជិកក្រុមប្រឹក្សាភិបាល មួយចំនួនបាននិយាយអំពីតម្រូវការ សម្រាប់ធនាគារកណ្តាល ដើម្បីពិចារណាការដំឡើង អត្រាការប្រាក់ចំពេលមានលទ្ធភាពនៃការបង្កើនល្បឿននៃអតិផរណា នេះបើយោងតាមសេចក្តីសង្ខេបនៃមតិ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំកំណត់គោល នយោបាយរបស់ខ្លួនកាលពីថ្ងៃទី១៣-១៤ ខែមិថុនា។

លោក Kanda អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ទទួលបន្ទុកកិច្ចការអន្តរជាតិបានប្រាប់អ្នកយកព័ត៌មានថា “ការប្រែប្រួលហួស ហេតុប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការសមស្របគ្រប់ពេលវេលា” ។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បានដាក់ប្រទេសជប៉ុនឡើងវិញ នៅក្នុងបញ្ជីតាមដាន ការក្លែងបន្លំរូបិយប័ណ្ណរបស់ខ្លួន ទោះបីជាមន្ត្រីជប៉ុនបានឲ្យដឹងថា ការកំណត់នេះមិនមានន័យថា ទីក្រុងវ៉ាស៊ីនតោន មានបញ្ហាជាមួយនឹងគោលនយោបាយ ប្តូរប្រាក់របស់តូក្យូក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top