ព័ត៌មានអន្តរជាតិ

អឺរ៉ុបនឹងបញ្ជូនលុយ ១,៤ពាន់លានអឺរ៉ូ ជាលុយរុស្សី ទៅឲ្យប្រទេសអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ The RT បានឲ្យដឹងថា ប្រធានកិច្ចការ បរទេសរបស់ប្លុកអឺរ៉ុប លោក Josep Borrell បានប្រកាសកាលពីថ្ងៃចន្ទថា EU បានយល់ព្រមលើការ ផ្ទេរប្រាក់ចំនេញចំនួន ១,៤ ពាន់លានអឺរ៉ូឬត្រូវជា១,៥ ពាន់លានដុល្លារ ពីទ្រព្យសម្បត្តិ ដែលជាប់គាំង របស់រុស្ស៊ីជាជំនួយ យោធាដល់អ៊ុយក្រែន។

ប្រទេសលោកខាងលិច បានបង្កកទ្រព្យសម្បត្តិ អធិបតេយ្យភាព របស់ប្រទេសរុស្ស៊ី នាពេលកន្លងមក មានទំហំប្រហែលជា៣០០ ពាន់លានដុល្លារ មកហើយ ជុំវិញជម្លោះអ៊ុយក្រែន ហើយក្នុងនោះ ប្រហែល ២៨០ពាន់លានដុល្លារត្រូវបាន រឹបអូសចេញពីក្រុមហ៊ុននិងអាជីវកម្ម របស់រុស្សី ដែលស្ថិតនៅក្នុងសហភាពអឺរ៉ុប។

យោងតាមលោក Borrell ប្រាក់នេះនឹងប្រើប្រាស់សម្រាប់ទិញប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវសម្រាប់អ៊ុយក្រែន ក៏ដូចជាគាំទ្រដល់ឧស្សាហកម្មការពារជាតិរបស់ប្រទេសអ៊ុយក្រែនផងដែរ។

សំណើរបស់ទីក្រុងប្រ៊ូសែល ដើម្បីរឹបអូសយកការប្រាក់ ដែលរកបានលើទ្រព្យ សម្បត្តិរបស់រុស្ស៊ី ដើម្បីទទួលបានអាវុធ សម្រាប់អ៊ុយក្រែន បានលេចចេញតាំង តែពីដើមឆ្នាំនេះមកម្ល៉េះ។

ទោះជាយ៉ាងណាក៏ដោយ ចំណាត់ការនេះបានប្រឈមមុខ នឹងការតស៊ូពីប្រទេសហុងគ្រី ដែលជាសមាជិកមួយរបស់អឺរ៉ុប និងក៏ជាអ្នកដែលជាកំពុង បន្តរិះគន់យ៉ាងខ្លាំង ចំពោះវិធីសាស្រ្ត របស់លោកខាងលិចចំពោះជម្លោះអ៊ុយក្រែន និងការដឹកជញ្ជូនអាវុធរបស់ខ្លួនទៅកាន់ទីក្រុងគៀវ ជាពិសេសផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី

To Top