យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា មានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការដឹកជញ្ជូនអាវុធ ពីសហរដ្ឋអាមេរិកសម្រាប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាក្នុង រយៈពេលប៉ុន្មាន ខែកន្លងមកនេះ។
លោកបានលើកឡើងថា “កាលពីបួនខែមុន មានការថយចុះយ៉ាងខ្លាំងនៃគ្រាប់រំសេវមកដល់អ៊ីស្រាអែល ពីសហរដ្ឋអាមេរិក” ដោយមិនបានបញ្ជាក់លម្អិតអំពីប្រភេទអាវុធនោះទេ។
ថ្លែងនៅដើមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់លោក លោក ណេតាន់យ៉ាហ៊ូ បានប្រាប់រដ្ឋមន្ត្រីរបស់លោកថា ការចែកចាយរបស់របរមួយចំនួនបានមកដល់ជាបណ្តើរៗ ប៉ុន្តែ សម្រាប់គ្រាប់រំសេវក្នុងទ្រង់ទ្រាយធំ គឺមិនមាននោះទេ។
លោកបានបន្ដថា អ៊ីស្រាអែល បានទៅជួបសហរដ្ឋអាមេរិកជាច្រើនដងអំពីបញ្ហានេះ “យើងធ្វើដូច្នេះនៅកម្រិតខ្ពស់បំផុត និងគ្រប់កម្រិត ហើយខ្ញុំចង់សង្កត់ធ្ងន់ថា យើងបានធ្វើដូច្នេះនៅពីក្រោយទ្វារបិទជិត។ យើងបានទទួលការពន្យល់គ្រប់ប្រភេទ ប៉ុន្តែរឿងមួយដែលយើងមិនបានទទួល គឺស្ថានភាពមូលដ្ឋានមិនផ្លាស់ប្តូរទេ”។
កាលពីសប្តាហ៍មុន លោក ណេតាម់យ៉ាហ៊ូ បានបន្ថែមថា វាពិតជា មិនអាចនឹកស្មានដល់ ដែលក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ រដ្ឋបាលលោក បៃដិន បាននឹងកំពុង ដកហូតអាវុធ និងគ្រាប់រំសេវពីអ៊ីស្រាអែល។ ការលើកឡើងពីមុនរបស់លោក ត្រូវបានបដិសេធ ដោយរដ្ឋបាលលោក បៃដិន៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
