ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ ពង្រាង នៃកិច្ចព្រមព្រៀង សន្តិភាព របស់លោក Putin នៅតែរក្សាជំហដដែល

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា សំណើនៃកិច្ចព្រមព្រៀងសន្តិភាព របស់ប្រធានាធិបតីរុស្ស៊ី Vladimir PUtin សម្រាប់អ៊ុយក្រែន នៅតែមាននៅលើតុ បើទោះបីជាទីក្រុងគៀវ មានការវាយ ប្រហារដោយមីស៊ីល លើទីក្រុង Sevastopol ក៏ដោយ ។

អ៊ុយក្រែន​បាន​ធ្វើ​ការ​រារាំងមីស៊ីល ​នៅ​ឧបទ្វីប​គ្រីមា​របស់​រុស្ស៊ី ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​ប្រើមីស៊ីល ATACMS ផលិត​ដោយ​សហរដ្ឋ​អាមេរិក​ដែល​បំពាក់​ដោយ​ក្បាល​គ្រាប់​បែក​ចង្កោមផងដែរ ។

ខណៈពេលដែលប្រព័ន្ធការពារដែនអាកាស របស់រុស្ស៊ីអាចស្ទាក់ចាប់កាំជ្រួច មីស៊ីលនោះ បានក្តីប៉ុន្តែក្នុងនោះមានមួយគ្រាប់បានផ្ទុះ នៅពីលើអាកាសពីលើទីក្រុង Sevastopol ដែលនាំឱ្យមានជនស៊ីវិល ស្លាប់បាត់បង់ជីវិតដដែល។

យោងតាមអាជ្ញាធរសុខាភិបាល ក្នុងតំបន់ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់នៅក្នុងការវាយប្រហារ រួមទាំងកុមារ២ នាក់ និងជាង១៥០នាក់ ផ្សេងទៀតបានរងរបួស ។

យ៉ាងណាក៏ដោយ លោក Peskov បានចង្អុលបង្ហាញថា សំណើសន្តិភាពរបស់លោក Putin សម្រាប់អ៊ុយក្រែន នៅតែមានសុពលភាព ហើយបានបញ្ជាក់ថា ពេលវេលានៃការផ្តល់ជូននេះ នៅតែមិនផ្លាស់ប្តូរនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top