ព័ត៌មានអន្តរជាតិ

លោក Erdogan និងលោក Putin នឹងជួបពិភាក្សាទ្វេភាគីគ្នា នៅកាហ្សាស្ថាន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានបញ្ជាក់ថា លោកប្រធានាធិបតី Recep Tayyip Erdogan រំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការ សហប្រតិបត្តិការសៀងហៃ (SCO) នៅខែក្រោយនៅរដ្ឋធានី Kazakhប្រទេសកាហ្សាស្ថាន។

ប្រភពដដែលក៏បានរាយការណ៍ដែរថា លោក Erdogan បានអញ្ជើញលោក Putin សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ទីក្រុងអង់ការ៉ា។ លោក​បាន​មាន​ប្រសាសន៍​ថា៖យើង​កំពុង​រង់​ចាំ​លោក Putin​ មកបំពេញទស្សនកិច្ច ក្នុងប្រទេសរបស់​យើង។ផែនការនេះធ្វើឡើងតែពីមុនបោះឆ្នោត នៅរុស្សីដូច្នេះពេលនេះវាអាចនឹង កើតឡើងក្នុងពេលឆាប់ៗបំផុត។

កិច្ចប្រជុំកំពូល SCO គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣និងទី៤ ខែកក្កដានៅ Astana ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗបានស្នើថា លោក Erdogan និងលោក Putin នឹងពិភាក្សាអំពីបញ្ហាដូចជាជម្លោះ របស់ទីក្រុងម៉ូស្គូជាមួយអ៊ុយក្រែន និងការខិតខំប្រឹងប្រែងដើម្បីការពារការ ដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅ។

ប្រធានបទដែលទំនងផ្សេងទៀត រួមមានការបង្កើតមជ្ឈមណ្ឌល ពាណិជ្ជកម្មឧស្ម័នធម្មជាតិ ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu របស់ប្រទេសតួគី និងក៏ដូចជាការបោះឆ្នោតនៅក្នុង តំបន់ឃឺដនៃប្រទេសស៊ីរីផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top