【សំនួរ】 កម្មវិធីលើកនេះ នឹងជជែកពីការកសាង ថាមពលស្អាត របស់ប្រទេសចិន តើមានអ្វីខ្លះ?
【ចម្លើយ】 មនុស្សជាតិបានឆ្លងកាត់ ការធ្វើបរិវត្តកម្មថាមពល ជាច្រើនលើកនៅក្នុងប្រវត្តិសាស្ត្រ ពីការប្រើឧស និងធ្យូងថ្មទៅជាប្រេងកាត ហើយបន្ទាប់មកទៅកាន់ ថាមពលថ្មីកាបូនសូន្យ ។
ការស្រាវជ្រាវបានបង្ហាញថា ប្រជាជនប្រហែល ២៤០០ លាននាក់នៅជុំវិញពិភពលោកប្រើប្រាស់ឥន្ធនៈដូចជាឧស ធ្យូងថ្ម និងប្រេងកាត ដើម្បីបំពេញតម្រូវការ ក្នុងជីវភាពរស់នៅ ដូចជាការចម្អិនអាហារ ម៉ាស៊ីនកំដៅ និងភ្លើងបំភ្លឺជាដើម ។ អ្នកជំនាញសម្គាល់ថា នេះបានជះឥទ្ធិពល ដល់សុខភាពមនុស្សយ៉ាងទូលំទូលាយ អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំ មនុស្ស ៣,២ លាននាក់ នៅទូទាំងពិភពលោកបានស្លាប់ មុនអាយុដោយសារ តែការបំពុលខ្យល់ក្នុងបន្ទប់ ។
ពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍយ៉ាង សកម្មនូវថាមពលស្អាត និងការជំរុញការធ្វើបរិវត្តកម្ម សេដ្ឋកិច្ចសង្គមបៃតងនិង កាបូនទាប បានក្លាយជាគំនិត ឯកភាពទូទៅ របស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុពិភពលោក ។
ដោយឡែក ការអភិវឌ្ឍថាមពលស្អាត របស់ប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍ពីពិភពលោក។ កាលពីឆ្នាំ២០២៣ ឧស្សាហកម្ម ថាមពលស្អាត បានរួមចំណែក ៤០% ដល់កំណើន GDP របស់ប្រទេសចិន ហើយសេដ្ឋកិច្ចបៃតងបានរួមចំណែក ១១,៤ ទ្រីលានយាន់ប្រាក់ចិនដល់ GDP របស់ចិន ដែលជាកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ និងបានកើនឡើង ៣០% បើធៀបនឹងឆ្នាំមុន ។ កំណើននិងការវិនិយោគ គឺត្រូវបានជំរុញជាចម្បង ដោយការផលិតបន្ទះសូឡា រថយន្តអគ្គិសនី និងអាគុយ ។
សូមបញ្ជក់ថា គឺដោយសារការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន ដើម្បីផលិតឧបករណ៍ថាមពលស្អាត ដែលបានជំរុញ ឱ្យតម្លៃសកលធ្លាក់ចុះយ៉ាងគំហក គិតត្រឹមតែក្នុងមួយឆ្នាំប៉ុណ្ណោះ តម្លៃបន្ទះសូឡាបានធ្លាក់ចុះ ៤២% តម្លៃអាគុយក៏បានធ្លាក់ចុះ ៥០% ផងដែរ។
【សំនួរ 】 ឥឡូវប្រទេសចិនមានម៉ាករថយន្ត ថាមពលថ្មីចំនួនប៉ុន្មាន?
【ចម្លើយ】 ប្រទេសចិននាំចេញផលិតផល ដូចជារថយន្តដើរ ដោយ ថាមពលអគ្គិសនីថ្មលីចូមជាដើម មិនគ្រាន់តែបានជួយបន្ថែម បរិមាណនិងប្រភេទ នៃការផ្គត់ផ្គង់ លើផ្សារពិភពលោក បានបន្ធូរសម្ពាធនៃអតិផរណា ពិភពលោកតែប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងខ្លាំង ដល់ការទប់ទល់ បម្រែបម្រួល អាកាសធាតុនៃពិភពលោក និងការធ្វើបរិវត្តកម្មបៃតង និងកាបូនទាបនៃពិភពលោក ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មថាមពលថ្មី របស់ប្រទេសចិនបានឡើងដល់កម្រិតកាន់តែខ្ពស់ជាបន្តបន្ទាប់ ពីឆ្នាំ២០២៣មក ក្នុងចំណោមរថយន្តដែល នាំចូលពីចិនចំនួន ៣ គ្រឿង មានរថយន្តដើរដោយថាមពលថ្មី១គ្រឿង ។
និយាយដល់ម៉ាករថយន្ត ថាមពលថ្មីរបស់ប្រទេសចិន មានដូចជា BYD 、 SERES 、 Lixiang 、 Xiaopeng 、 Leapmotor 、 និងChang`an AUTO 、GAC group ជាដើម។ សហគ្រាសចិនដែលធ្វើការផលិតពាក់ព័ន្ធនឹងវិស័យរថយន្តថាមពលថ្មី ឥឡូវចំនួនសរុបលើសពី១លានសហគ្រាស ។ រោងចក្រផលិតភាគច្រើន ស្ថិតនៅខេត្តក្វាងតុង ខេត្តសានតុងនិងខេត្តជាំងស៊ូ ។ គួរបញ្ជាក់ថា សេដ្ឋកិច្ចចិនឥឡូវផ្តោត លើការជំរុញអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី ពោលគឺ ច្នៃប្រឌិតថ្មី គុណភាពល្អ សំដៅលើអនាគតកាល ធ្វើឱ្យឧស្សាហកម្មមានភាពឆ្លាតវៃ និងបៃតង ។
នៅចិន រថយន្តថាមពលថ្មី សំដៅលើរថយន្តដែលប្រើប្រាស់អគ្គិសនីសុទ្ធ និងរថយន្តដែលប្រើទាំងអគ្គិសនីនិងសាំង ។ សម្រាប់រថយន្តអគ្គិសនីធម្មតា បើប្រើស្ថានីយសាកភ្លើងធម្មតា ត្រូវចំណាយពេលប្រហែល ៧-៨ម៉ោង ទើបសាកពេញ បើប្រើស្ថានីយសាកភ្លើងលឿនបង្គួរ ត្រូវចំណាយត្រឹមតែ ១-២ម៉ោង ។ បើប្រើស្ថានីយសាកភ្លើងលឿនខ្លាំង សាកតែ ១០ នាទី ឬតិចជាងនេះ ក៏បាន ៨០ ភាគរយ ឬច្រើនជាងនេះហើយ។
【សំនួរ 】 ដើម្បីអភិរក្សអេកូឡូស៊ីឱ្យល្អ តើប្រទេសចិន បានចាត់វិធានការអ្វីខ្លះ?
【ចម្លើយ】 មិនថាមកពីណា យើងសុទ្ធតែសង្ឃឹមថា មាតុប្រទេសមានធម្មជាតិល្អស្អាត ប្រជាពលរដ្ឋគ្រប់ជំនាន់មានសុខភាពល្អមាំមួន សុទ្ធតែសង្ឃឹមថា មេឃកាន់តែខៀវ ភ្នំកាន់តែបៃតង ទឹកទន្លេបឹងបួរកាន់តែថ្លា ឆ្នេរសមុទ្រកាន់តែស ។
ប្រជាជនចិនតែងតែនិយាយឃ្លាមួយ «ទឹកថ្លាភ្នំបៃតងជាភ្នំមាសភ្នំប្រាក់» ។ ក្នុងប្រទេសចិន នៅខែមិថុនាអបអរប្រារព្ធធ្វើទិវាបរិស្ថានជាតិ នៅខែសីហា ចិនអបអរប្រារព្ធធ្វើទិវាអេកូឡូស៊ីជាតិ ហើយចិនមានច្បាប់ការពារទន្លេយ៉ុងសេ មានច្បាប់ការពារទន្លេលឿង ក្នុងរយៈពេល២ ឆ្នាំកន្លងមក ប្រទេសចិនបានកសាងឧទ្យានជាតិចំនួន ៥ កន្លែងបន្ថែមទៀតហើយ ដើម្បីអភិរក្សប្រភពទឹក ខ្លាឃ្មុំផេនដា ខ្លាតំបន់ឦសាន និងព្រៃត្រូពិកជាដើម ដែលទំហំឧទ្យាន នីមួយៗ ជាមធ្យមប្រហែល ២ ម៉ឺនគីឡូម៉ែត្រការ៉េ– ស្វាគមន៍លោកអ្នកមកធ្វើទេសចរ នៅប្រទេសចិន ហើយទៅ ទស្សនាឧទ្យាជាតិចិនទាំងនេះ ។
សូមបញ្ជាក់ថា គោលដៅរបស់ប្រទេសចិនគឺដល់ឆ្នាំ ២០៣៥ កសាងបានឧទ្យានជាតិចំនួនលើសពី ៤០ កន្លែង ជាមួយនឹងទំហំសរុបនឹងលើសពី ១ លានគីឡូម៉ែត្រការ៉េ ដែលនឹង ផ្តល់ ផលប្រយោជន៍ដល់កសិករ តាមតំបន់ចំនួនរាប់លាននាក់ ដូចជាបានបង្កើនឱកាសកាងារ និងជួយដល់ការអភិវឌ្ឍវិស័យ ទេសចណ៍ ក្នងតំបន់ជាដើម។ ការដែលធ្វើឱ្យ មនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា ជាខ្លឹមសារសំខាន់មួយ ក្នុងការងារធ្វើទំនើបកម្ម តាមបែបផែនចិន ៕