ព័ត៌មានអន្តរជាតិ

មេដឹកនាំអឺរ៉ុបគាំទ្រ អាណត្តថ្មី របស់លោកស្រី Von der Leyen

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានដកស្រង់ ចេញពីសារព័ត៌មាន ជាច្រើនរបស់លោកខាងលិចថា លោកស្រី Ursula von der Leyen នឹងចូលកាន់តំណែង ជាប្រធានគណៈកម្មការអឺរ៉ុប អាណត្តិទីពីររបស់គាត់។

យោងតាមកិច្ចព្រមព្រៀង ដែលបានរាយការណ៍រវាងប្លុកសំខាន់ៗ ចំនួនបីនៅក្នុងសភាសហភាពអឺរ៉ុប នាយករដ្ឋមន្ត្រីអេស្តូនី Kaja Kallas នឹងក្លាយជាស្នងការគោល នយោបាយការបរទេសថ្មីជំនួសលោក Josep Borrell របស់អេស្ប៉ាញ ខណៈដែលអតីត នាយករដ្ឋមន្ត្រីប៉ទុយហ្គាល់លោក Antonio Costa នឹងធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលពីមុនដឹកនាំ ដោយប្រទេសបែលហ្ស៊ិកគឺ លោក Charles Michel ។

មេដឹកនាំនៃប្រជាជាតិចំនួន ប្រាំមួយតំណាងឱ្យប្លុកទាំងបី បានឈានដល់កិច្ចព្រមព្រៀង នៅក្នុងសន្និសីទវីដេអូមួយ កាលពីថ្ងៃអង្គារនេះបើយោងតាម ​​Reuters ។

នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk និងនាយករដ្ឋមន្ត្រី ក្រិក Kyriakos Mitsotakis បានចូលរួមសម្រាប់ គណបក្សប្រជាជនអឺរ៉ុបកណ្តាល (EPP) អធិការបតីអាល្លឺម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez នឹងក្លាយជាអ្នកធ្វើការក្នុងនាមកិច្ចការងារសង្គមនិយម និងប្រជាធិបតេយ្យ (S&D)ចំណែកឯប្រធានាធិបតីបារាំង Emmanuel Macron និង នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ទទួលការងារអភិវឌ្ឍអឺរ៉ុបបន្ត។

មេដឹកនាំអឺរ៉ុបត្រូវបានគេរំពឹងថា នឹងអនុម័តការរៀបចំនៅ ក្នុងកិច្ចប្រជុំកំពូល នៅថ្ងៃព្រហស្បតិ៍នៅទីក្រុងប្រ៊ូសែល ទោះបីជាការតែងតាំងលោកស្រី von der Leyen និងលោក Kallas នឹងនៅតែត្រូវការការយល់ ព្រមពីសភាអឺរ៉ុបក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top