បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីយោធាកំពូល របស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ប្រទេស Botswana ដើម្បីចូលរួមកិច្ចប្រជុំ របស់ប្រមុខការពារជាតិអាហ្វ្រិក ដែលជាទីកន្លែង ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការរក្សាវត្តមានរបស់ខ្លួន នៅលើទ្វីបដែលត្រូវបានបញ្ជា ឱ្យដកយោធារបស់ខ្លួន ចេញពីតំបន់សំខាន់ៗ រួមទាំងរដ្ឋសំខាន់ៗនៅតំបន់ Sahel ដូចជានីហ្សេ និងឆាដ។
មុនពេលទៅដល់ប្រទេស Botswana នៅថ្ងៃចន្ទ ឧត្តមសេនីយទ័ពអាកាសអាមេរិកលោក Charles Q. Brown ដែលជាប្រធានអគ្គសេនាធិការ ចម្រុះ បានប្រាប់អ្នកសារព័ត៌មានថា លោកគ្រោងនឹងនិយាយ ជាមួយដៃគូជាច្រើននៅក្នុងតំបន់ អាហ្វ្រិកខាងលិច។
លោកBrown បានប្រកាសថាសហរដ្ឋអាមេរិក មានបំណងពង្រឹង ទំនាក់ទំនង ជាមួយប្រទេសដែលខ្លួន ធ្វើការជាមួយនៅអាហ្វ្រិកខាងលិច ដែលអាច ផ្តល់ឱកាសសម្រាប់មន្ទីរបញ្ចកោណ ដើម្បីដាក់ចេញ នូវសមត្ថភាពមួយចំនួន ដែលវាមាននៅក្នុងប្រទេសនីហ្សៀ នៅក្នុងទីតាំងផ្សេងទៀតផងដែរ។
ខណៈពេលដែលលោក Brown បានបដិសេធមិនបញ្ចេញឈ្មោះ ប្រទេសដែលកំពុងពិចារណានោះ Reuters បានដកស្រង់សម្តីមន្ត្រីអាមេរិកអនាមិកថា ទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាបឋម ជាមួយប្រទេសជិតខាង របស់នីហ្សៀរួមទាំងបេនីន កូតឌីវ័រ និងហ្គាណារួចទៅហើយ។
គួរឲ្យដឹងដែរថាមន្ទីរបញ្ចកោណ បានចាប់ផ្តើមដកកងទ័ពចេញពីប្រទេសនីហ្សៀ កាលពីដើមខែនេះ បន្ទាប់ពីអាជ្ញាធរ របស់អតីតអាណានិគមបារាំងបានបញ្ឈប់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ស៊ុនលី