ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី និងអ៊ុយក្រែន ធ្វើការដោះដូរអ្នកទោសគ្នា ចំនួន៩០នាក់

AFP

ម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន បានធ្វើការដោះដូរអ្នកទោសគ្នាទៅវិញទៅមក ចំនួន៩០នាក់ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ។
ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា រុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោស ចំនួន៩០នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងអំឡុងពេលជម្លោះ ដែលកំពុងបន្តកើតមានឡើងរបស់ប្រទេសទាំង២ ។

ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអារ៉ាប់រួម បានផ្តល់កិច្ចខិតខំប្រឹងប្រែង ធ្វើការសម្រុះសម្រួលនៅក្នុងអំឡុង ពេលនៃការវិលត្រឡប់ របស់យោធារុស្ស៊ី ។

ក្រសួងដដែលនេះបានឲ្យដឹងទៀតថា យោធារុស្ស៊ី ដែលត្រូវបានដោះលែងនឹងត្រូវបញ្ជូនទៅកាន់ទីក្រុងម៉ូស្គូ តាមជើងយន្តហោះដឹកជញ្ជូន យោធា ហើយនឹងទទួលការព្យាបាល និងការស្តារនីតិសម្បទា នៅក្នុងកន្លែងវេជ្ជសាស្ត្ររបស់ក្រសួងការពារជាតិ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top