ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារតាមអាកាស សម្លាប់សមាជិកគ្រួសាររបស់ប្រធាននយោបាយហាម៉ាសអស់ ១០នាក់

VOA News

បរទេស៖ មន្ត្រីក្នុងតំបន់ និងសមាជិកគ្រួសារបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ នៅភាគខាងជើង តំបន់ហ្គាហ្សា បានសម្លាប់សាច់ញាតិចំនួន១០នាក់របស់ប្រធាននយោបាយក្រុមហាម៉ាស់ ឈ្មោះ Ismail Haniyeh ដែលមានមូលដ្ឋាននៅប្រទេសកាតា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារតាមអាកាស បានវាយប្រហារផ្ទះមួយខ្នងក្នុងជំរំជនភៀសខ្លួន Shati ភាគខាងលិចទីក្រុង ហ្គាហ្សា។ ការវាយប្រហាររបស់អ៊ីស្រាអែលមុនសង្គ្រាម ក៏បានសម្លាប់កូនប្រុសបីនាក់របស់ Haniyeh ផងដែរ។

យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារតាមអាកាសសំដៅទៅលើអគារនានាក្នុងទីក្រុង Shati និងតំបន់មួយផ្សេងទៀតនៅភាគខាងជើង ហ្គាហ្សា ដែលខ្លួនបាននិយាយថា ទីនោះកំពុងត្រូវបានប្រើប្រាស់ដោយពួកសកម្មប្រយុទ្ធហាម៉ាសដែលចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែល។

សង្គ្រាមនៅតំបន់ហ្គាហ្សា និងការប៉ះទង្គិចគ្នារបស់អ៊ីស្រាអែលជាមួយក្រុមសកម្មប្រយុទ្ធ Hezbollah នៅតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់ បានធ្វើឱ្យបញ្ហានេះកាន់តែមានភាពលេចធ្លោ នៅពេលដែលមនុស្សចោទសួរអំពីការលើកលែងដែលមានរយៈពេលយូរដែលអនុញ្ញាតឱ្យសិស្សថ្នាក់សិក្ខាសាលាជៀសវាងការបម្រើយោធាដែលត្រូវការសម្រាប់បុរស និងស្ត្រីភាគច្រើនរបស់អ៊ីស្រាអែល៕ ប្រែសម្រួលៈ ណៃ តុលា

To Top