ព័ត៌មានអន្តរជាតិ

អឺរ៉ុបនិងអ៊ុយក្រែន នឹងចុះកិច្ចព្រមព្រៀង សន្តិសុខជាមួយគ្នា

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ទីក្រុងប្រ៊ុសែល មានបំណងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ការពារជាតិ ជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ។

កិច្ចព្រមព្រៀងនេះ មានគោលបំណង បង្ហាញការគាំទ្រ រយៈពេលវែងរបស់សហភាព អឺរ៉ុប សម្រាប់ទីក្រុងគៀវ ខណៈដែលជម្លោះ ជាមួយទីក្រុងម៉ូស្គូ មិនបង្ហាញសញ្ញា នៃការបញ្ចប់ ក្នុងពេលឆាប់ៗនេះ។ រ៉យទ័របាននិយាយថា អ៊ុយក្រែនមិនមានការរំពឹងទុកភ្លាមៗ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ឬណាតូនោះទេ។

យោងតាមសេចក្តីព្រាង កិច្ចព្រមព្រៀងផ្តល់កាតព្វកិច្ចដល់ប្លុកនេះ ដើម្បីជួយក្រុងកៀវ ក្នុងវិស័យសន្តិសុខ និងគោលនយោបាយការពារជាតិចំនួន៩ ចាប់ពីការផ្តល់អាវុធ និងការបណ្តុះបណ្តាល យោធាអ៊ុយក្រែន រហូតដល់ការដោះមីន និង កិច្ចសហប្រតិបត្តិការ ឧស្សាហកម្មការពារជាតិ ។

ដោយឡែកលោក Zelensky ខ្លួនគាត់ត្រូវបានគេសន្មត់ថា នឹងចុះហត្ថលេខា លើវានៅទីក្រុងប្រ៊ុសែល នៅថ្ងៃព្រហស្បតិ៍ ខណៈដែលកំពុងធ្វើទស្សនកិច្ច ដោយមិនប្រកាសទៅកាន់កិច្ចប្រជុំកំពូល នៃមេដឹកនាំរដ្ឋជាសមាជិក សហភាពអឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

To Top